រថយន្តស្លាកលេខខ.មបើកបុកម៉ូតូពីក្រោយរបួសធ្ងន់ម្នាក់នៅលើកំណាត់ផ្លូវជាតិលេខ១

ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នាថ្ងៃសៅរ៍ទី១៩ ខែ​កញ្ញា​ ឆ្នាំ​២០២០ នៅវេលាម៉ោង​៨ និង៣០នាទីយប់ត្រង់​ចំណុច​មុខ​ផ្ទះគ្មានលេខ លើផ្លូវ​ជាតិលេខ​១ ភូមិ​ជ្រោយអំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ រវាងរថយន្ត​និង​ម៉ូតូបណ្ដាលឱ្យភាគី​ខាងម៉ូតូ របួស​ធ្ងន់​ ហើយអ្នកបើកបររថយន្ដរត់គេចខ្លួនបាត់។

ប៉ូលិសនិយាយថា រថយន្តម៉ាក Ford Ranger ពណ៌ត្រេអ៊ី​ ស្លាកលេខ2ខម.2-6915 បើកបរទិសដៅពីលិចទៅកើតដល់ចំណុចខាងលើក៏បុកម៉ូតូបើកស្របទិសគ្នាម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GS-3431 បើកបរដោយឈ្មោះ ជួប​ វណ្ណា​ ភេទប្រុស​ អាយុ៣៤ឆ្នាំមុខរបរបុគ្គលិសក្រុមហ៊ុនស្នាក់នៅសង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើនេះ​ត្រូវ​បាន​ប្រគល់អោយទៅ ខាងប៉ូលិសជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread