ប៉ូលិសប៉ុស្តិ៍បែកចានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍បែកចាន ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី នៅចំណុចសាលាបុណ្យភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស៊ឹម មករា ហៅអាទាវ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ទីលំនៅ បច្ចុប្បន្នភូមិ ភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (មានឈ្មោះក្នុងបញ្ជីមុខសញ្ញាជួញដូរ)។ វត្ថុតាងចាប់យក ម្សៅក្រាមសថ្លាសង្ស័យសារធាតុចំនួន០៥កញ្ចប់តូច០៤មធ្យម០១កញ្ចប់, ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone6, ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី២០១៣ផ្លាកលេខ កណ្តាល 1Q-8437។

ប៉ូលិសបន្តថា កម្លាំងប៉ូលិសប៉ុស្តិ៍បែកចាន បានចេញល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនបានឃើញ មុខសញ្ញាកំពុងជិះម៉ូតូមកដល់នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងប៉ូលិស បានឃាត់ឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន០៥កញ្ចប់ (តូច០៤មធ្យម០១) លាក់ទុកក្នុងហោប៉ៅខោខាងឆ្វេងក៏ឃាត់តែម្តង។                                             

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ស៊ឹម មករា ហៅទាវ បានឆ្លើយសារភាពថាថ្នាំញៀន០៥កញ្ចប់ខ្លួន បានទៅទិញពីបុរស់ម្នាក់មិនស្គាល់ឈ្មោះនៅតាមផ្លូវម្តុំគោកបញ្ជាន់រាជធានីភ្នំពេញ ដើម្បីយកលក់ឱ្យគេបន្តទៀត។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread