adverise with khmeread 1

​ការ​រលាយ​ទឹកកក​នៅ​អង់តាក់ទិក​អាច​បង្ក​ឱ្យ​ទឹកសមុទ្រ​ឡើង​កម្ពស់​ជិត​ពីរ​ម៉ែត្រ​ក្នុង​ឆ្នាំ ២១០០

    ​នៅក្នុង​សប្តាហ៍​នេះ មានការ​ព្រមាន​ដ៏​ធ្ងន់ធ្ងរ​មួយ​អំពី​កើតឡើង​នូវ​កម្រិត​ទឹកសមុទ្រ​ដ៏​លឿន ជាមួយនឹង​របាយការណ៍​ពីរ​ត្រូវបាន​ចោទ​ជា​សំណួរ​ថា​តើ​ផ្នែក​ណាខ្លះ​នៃ​ផែនដី​នឹងមិន​អាច​រស់​នៅបាន​។​

​    ​ការចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ព្រិ​ត្ត​ប័ត្រ​វិទ្យាសាស្ត្រ Nature និយាយថា ការ​រលាយ​ទឹកកក​នៅ​ទ្វីបអង់តាក់ទិក​មា​នស​ក្តា​នុព​ល​ក្នុងការ​រួមចំណែក​បង្ក​ឱ្យ​កម្រិត​ទឹកសមុទ្រ​ឡើង ១ ម៉ែត្រ នៅ​ចុង​សតវត្សរ៍​នេះ (២០២០)​។​

​    ​នៅក្នុង​ព្រិ​ត្ត​ប័ត្រ​នោះ​ក៏​និយាយ​ដែរ​ថា ផ្នែក​ខ្លះ​ក្នុង​ពិភពលោក​ក៏​នឹង​លិច ហើយ​ទឹកសមុទ្រ​ក៏​នឹង​ឡើង​ពី ១,៥២ ម៉ែត្រ​ទៅ ១,៨២ ម៉ែត្រ​នៅ​ចុង​សតវត្សរ៍​នេះ (២១០០)​។ កម្រិត​នេះ​គឺ​ខ្ពស់ជាង​ការ​ទស្សន៍ទាយ​របស់​អង្គការសហប្រជាជាតិ​។​

​    ​ការសិក្សា​ដោយ​សាស្ត្រាចារ្យ​លោក DeConto និង David Pollard នៃ​សាកលវិទ្យាល័យ Pennsylvania State University និយាយថា នៅ​ឆ្នាំ ២៥០០ ទ្វីបអង់តាក់ទិក​អាចរួមចំណែក​ក្នុង​ឡើង​នៃ​ទឹកសមុទ្រ​ដល់​ទៅ ១៥ ម៉ែត្រ​៕

ប្រភព៖ CNN

adverise with khmeread

មតិយោបល់