ភ្លើងឆេះឃ្លាំងដាក់សម្ភារៈរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់)

ព្រះសីហនុ ៖ មានករណី ភ្លើងឆេះឃ្លាំងដាក់សម្ភារៈក្នុងរោងចក្រលីនស័ តិចថាយ៍(ជ្រលក់ក្រណាត់) (LIN TEXTILE Co.,LTD) នៅជាប់ផ្លូវរថភ្លើងជិតទំនប់រលក ស្ថិតនៅក្នុងភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ភ្លាមនោះមានរថយន្តពន្លត់អគ្គីភ័យ៤គ្រឿងរបស់ស្នងការដ្ឋានប៉ូលិសខេត្តចំនួន២គ្រឿង, កងរាជអាវុធ ហត្ថខេត្ត១គ្រឿង, កំពង់ផែស្វយ័តក្រុងព្រះសីហនុ១គ្រឿង ចេញអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។ អគ្គីភ័យបានរលត់ទៅវិញនាវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃដដែល។ មូលហេតុ និងចំនួនខូចខាតដោយសារភ្លើងឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ដោយឡែកលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំបញ្ជាផ្ទាល់ក្នុងការជួយអន្តរាគមន៍ករណីភ្លើងឆេះឃ្លាំងក្នុងរោងចក្រខាងលើ៕


 

adverise with khmeread