កម្លាំងប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់វាយទៅលើស្ត្រីម្នាក់របួសជាំមុខ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា ដោយប្រើដៃវាយទៅលើស្ត្រីម្នាក់បណ្តាលឱ្យរបួសជាំមុខ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ របួសហើមជាំភ្នែកទាំង២និងគុម្ពត្រចៀកខាងស្តាំ។ មូលហេតុទំនាស់ពាក្យសម្តីគ្នា។

បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕


 

adverise with khmeread