ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ គុជ សុជាតា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាងក្រាមពណ៌សថ្លា ០១ កញ្ចប់ថង់តូច។

បច្ចុប្បន្នស្ត្រីជាជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕
 

adverise with khmeread