ស្ត្រីម្នាក់អណ្តែតតាម​ស្ទឹង​សៀមរាបមិនទាន់ស្គាល់អត្តសញ្ញាណនិងយុវជនម្នាក់ចងកសម្លាប់ខ្លួន

សៀមរាប​ ៖ មានករណីស្ត្រីម្នាក់អណ្តែតតាម​ស្ទឹ​សៀមរាបមិនទាន់ស្គាល់អត្តសញ្ញាណនិងយុវជនម្នាក់ចងកសម្លាប់ខ្លួន ដោយសារឪពុកម្តាយស្តីបន្ទោសពីរឿងធ្លាប់ប្រើគ្រឿងញៀន កើតឡើងនៅថ្ងៃ ទី​១៩ ​ខែកញ្ញា ​ឆ្នាំ​២០២០​តែមួយ។

ករណីទី១- ​មានករណីសាកសព​អណ្តែត​ទឹក​តាម​ស្ទឹង​សៀមរាប​ស្ថិតនៅ​ចំណុច​មុខ​អង្គរ​ត្រេ​ដ​សេន​ធ័រ (​ATCMarketSR) ​ក្នុងភូមិ​មណ្ឌល​១​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ ​កាលពី​រសៀល​ថ្ងៃទី​១៩​ ខែកញ្ញា ​ឆ្នាំ​២០២០​។​

សមត្ថកិច្ចនិយាយថា តាម​ការពិនិត្យ​សាកសព​ជា​ស្ត្រីភេទ​មិនទាន់​ដឹង​អាយុ​ប៉ុន្មាន​ទេ ​ហើយ​មិនដឹង​ទីលំនៅ​នៅឯណា​ដែរ​, ព្រោះ​សព​មាន​សភាព​ហើម​ខ្លាំង​និង​មាន​ក្លិន​ទៅហើយ​។ ​ប្រសិនបើ​មាន​អ្នកណា​បាត់​សាច់ញាតិ​ពីរ​បី​ថ្ងៃនេះ​ទេ​សូម​អញ្ជើញ​ទៅ​ពិនិ​ត្យ​មើល​សាកសព​។

ករណីទី២-​មានករណីយុវជន​ម្នា​ក់បាន​ខឹង​នឹង​ឪពុកម្តាយ​ស្តីបន្ទោស​ហើយ​សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​នៅលើ​ដើម​ស្វាយចន្ទី​ក្រោយ​ផ្ទះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពីថ្ងៃទី​១៩ ​ខែកញ្ញា ឆ្នាំ​២០២០​ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ 

សមត្ថកិច្ចនិយាយថា ជនរ​ង​គ្រោះ​មានឈ្មោះ​ស្រេង​ធារ៉ា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​លេខ ២​ឃុំ​ចំការអន្តូង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​,​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ពពេល​ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ ​ឪពុកម្តាយ​របស់​ជននេះ​បាន​បញ្ជាក់ថា កូន​គាត់​កន្លងមក​ធ្លាប់​ជក់​គ្រឿងញៀន​ត្រូវ​ឪពុកម្តាយ​បាន​ស្តីបន្ទោស​។

ក្រោយពី​ទទួល​ព័ត៌មាន​ពី​ឪពុក​ជនរងគ្រោះ​ឈ្មោះ​សេង​ម៉ុង​ថា​ កូន​របស់គាត់​បាន​ចងក​សម្លាប់ខ្លួន​ចំណុចដើម​ស្វាយចន្ទី​ខាងក្រោយ​ផ្ទះ​រួចមក​​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​លើ​សាកសព​ហើយ​បាន​សន្និដ្ឋានថា «អត្តឃាត​ជន​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​»៕


 

adverise with khmeread