សំបុត្រផ្ទុកជាតិពុលត្រូវគេបញ្ជូនឱ្យលោកត្រាំនៅសេតវិមាន

ក្រុមមន្ត្រីប្រាប់សារព័ត៌មានអាមេរិកថា កញ្ចប់មានជាតិពុលមួយដែលបានបញ្ជូនទៅប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបានគេស្ទាក់ចាប់បាន មុនពេលវាទៅដល់សេតវិមាន។

ក្រុមមន្រ្តីបាននិយាយថា កញ្ចប់នោះត្រូវបានគេរកឃើញនៅឯកន្លែងត្រួតពិនិត្យមួយសម្រាប់សំបុត្រសេតវិមានកាលពីដើមសប្តាហ៍នេះ។

ពួកគេនិយាយថា សារធាតុដែលរកឃើញក្នុងកញ្ចប់ស្រោមសំបុត្រនោះមានផ្ទុកសារធាតុ Ricin ជាជាតិពុលម្យ៉ាងមានក្នុងគ្រាប់ល្ហុងខ្វង។

FBI និងសេវាកម្មសម្ងាត់កំពុងស៊ើបអង្កេតថាតើកញ្ចប់នេះមកពីណា និងអ្នកណាជាអ្នកបញ្ជូនវាតាមប្រព័ន្ធប្រៃសណីយ៍សហរដ្ឋអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ FBI បានប្រាប់ CNN ថា "នៅពេលនេះមិនមានការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពសាធារណៈនោះទេ"។

មន្ត្រីម្នាក់បានប្រាប់កាសែត New York Times ថាក្រុមអ្នកស៊ើបអង្កេតជឿជាក់ថាកញ្ចប់នេះត្រូវបានបញ្ជូនមកពីប្រទេសកាណាដា។ របាយការណ៍និយាយថា វត្តមានរបស់សារធាតុ Ricin ត្រូវបានបញ្ជាក់ បន្ទាប់ពីការធ្វើតេស្តរបស់ FBI៕ ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត