adverise with khmeread 1

​លោក Antonio Conte យល់ព្រម​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea ហើយ​!

     ក្រុមបាល់ទាត់ Chelsea បាន​បញ្ជាក់ថា លោក Antonio Conte នឹង​ចូលមក​ដឹកនាំ​ក្រុម​ជាមួយ​កុងត្រា​រយៈពេល​បី​ឆ្នាំ​បន្ទាប់ពី​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ បញ្ចប់​។​

​    ​លោក Conte ដែលមាន​កុងត្រា​តម្លៃ ៤,៧៥ លាន​ផោន​ក្នុង​មួយឆ្នាំ (​គិត​ពន្ទ​រួច​) បាន​និយាយថា "​ខ្ញុំ​ពិតជា​ពេញចិត្ត​អំពី​លទ្ធភាព​ធ្វើការ​នៅ​ក្លឹប​បាល់ទាត់ Chelsea​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​រប​ស់​ប្រទេស​របស់ខ្ញុំ ហើយ​មានតែ​តួនាទី​ដឹកនាំ Chelsea ទេ​ដែល​ទាក់ទាញ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ពិតជា​ពេញចិត្ត​ដែល​ជួប​អ្នក​រាល់គ្នា​នៅ​ក្លឹប​និង​ការ​ប្រជែង​ជា​រៀងរាល់ថ្ងៃ​នៃ​ការប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ Premier League​។ Chelsea និង​បាល់ទាត់​អង់គ្លេស​ត្រូវបាន​មើល​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ ហើយ​ក្រុម​អ្នកគាំទ្រ​ពិតជា​ស្រឡាញ់​ក្រុម​របស់​ពួកគេ ហើយ​ម​ហិ​ច្ឆិ​តា​របស់ខ្ញុំ​គឺ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ដើម្បី​បន្ត​ពី​ជ័យជម្នះ​ដែល​ខ្ញុំ​មាននៅ​អ៊ីតាលី​"​។​

​    ​"​ខ្ញុំ​ពិតជា​រីករាយ​ដែល​យើង​បានប្រកាស​ឥឡូវនេះ ដូច្នេះ​អ្វីៗ​គឺ​ច្បាស់លាស់​ហើយៗ​យើង​អាច​បញ្ចប់​ការប៉ាន់ស្មាន​ទាំង​ប៉ុន្មាន​។ ខ្ញុំ​នឹង​បន្ត​ការ​ផ្តោតលើ​ការងារ​របស់ខ្ញុំ​ជាមួយ​ជម្រើសជាតិ​អ៊ីតាលី​ហើយ​យើង​និយាយ​ពី Chelsea ម្តងទៀត​បន្ទាប់ពី​យ៉ូ​រ៉ូ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់