បុរសម្នាក់លោតពីលើផ្ទះជួលជាន់ទី២មិនស្លាប់​បានត្រឹមបាក់ចង្កេះ

ភ្នំពេញ​ ៖​ បុរសម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះជួលជាន់ទី២មិនស្លាប់​បានត្រឹមបាក់ចង្កេះ  បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្បែរនោះនិងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុភ្លាម​ៗ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០​ ត្រង់ចំណុចផ្ទះជួល​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​នៅកន្លែងកើតហេតុ​បានឱ្យដឹងថា​ ជនរងគ្រោះដែលលោតពីលើផ្ទះជួលជាន់ទី២នោះឈ្មោះ​ ម៉ាត់​ យ៉ាលីន​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាមមានស្រុកកំណើតនៅសង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ​ មុខរបរសព្វថ្ងៃមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុជិត១០ឆ្នាំហើយ។​ កន្លងមកជនរងគ្រោះត្រូវបានម្ដាយយកទៅបន្សាបគ្រឿងញៀនរួមម្ដងមកហើយ​ដែរ​  លុះមកថ្ងៃកើតហេតុ​ខណៈដែលប្រជាពលរដ្ឋកំពុងអង្គុយមុខផ្ទះ​ ស្រាប់តែឮសូប្រាវក្រឡេកមើលឃើញបុរសរងគ្រោះធ្លាក់ដល់ក្រោមដេកលើផ្លូវបេតុង​ស្រែកឈឺចុកចាប់បាក់ត្រង់ចង្កេះនិងភ្លៅ។ 

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១បានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាលម៉ែត​ ដឹកជងរងគ្រោះខាងលើទៅសង្គ្រោះបន្ទាន់ភ្លាមៗ​ និងស្រាវជ្រាវរកលេខទូរស័ព្ទម្ដាយឱ្យមកមើលកូននៅមន្ទីពេទ្យកាលម៉ែតតាមក្រោយ៕


 

adverise with khmeread