ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌដង្កោ

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដង្កោដឹកនាំដោយលោកអធិការជឹម ស៊ីថា បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ត្រង់ចំណុចកន្លែងបូមទឹក ផ្លូវបេតុងទំនប់បឹងតាម៉ាត ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ពុំ ពិចិត្ដ ហៅ បង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ និង២-ឈ្មោះ យ៉េន គីមឆីត ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ១-ក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ថង់តូច, ២-ម៉ូតូម៉ាក SUZUKI Lets ពណ៌សលាយផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1GH-1520 ចំនួន០១គ្រឿង, ៣-កញ្ចប់បារីម៉ាក Hero ចំនួន០១, ៤-ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី កម្លាំងប៉ូលិសខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ, លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន ,លោកវរសេនីយ៍ត្រី តន់ មូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោ បានចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចកន្លែងបូមទឹក ផ្លូវបេតុងទំនប់បឹងតាម៉ាត ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ 

ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ពុំ ពិចិត្ដ ហៅ បង និងឈ្មោះ យ៉េន គីមឆីត ហៅ ខ្មៅ ហើយធ្វើការឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ថង់តូចដាក់ក្នុងកញ្ចប់បារីម៉ាក Hero នៅក្រោមគ្រែដែលជនសង្ស័យទាំង០២នាក់ខាងលើកំពុងអង្គុយលើ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនពួកគេ រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅ អធិការដ្ឋានខណ្ឌដង្កោតាមនីតិវីធីច្បាប់៕


 

adverise with khmeread