រលំបាក់អគារលំនៅដ្ឋាននៅឥណ្ឌាខណៈមនុស្សកំពុងលង់លក់ក្នុងដំណេកបណ្តាលឱ្យស្លាប់៨ជាប់ក្រោមអគារជាង២០នាក់

នៅក្នុងឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងរដ្ឋ Maharashtra បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ប្រាំបីនាក់បានស្លាប់ និងជាច្រើនត្រូវគេបារម្ភជាប់នៅក្នុងគំនរបាក់បែករបស់អគារ បន្ទាប់ពីអគារលំនៅដ្ឋានកម្ពស់៣ជាន់មួយបានដួលរលំនៅសង្កាត់ Bhiwandi ស្ថិតនៅជាយក្រុងមុំបៃ ប្រទេសឥណ្ឌា។

អ្នកស្រុក និងមន្ត្រីបានជួយសង្គ្រោះមនុស្ស ២៥នាក់ពីគំនរបាក់បែក។ 

យោងតាមសាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា នៅរង្វង់ម៉ោង ៣និង២០ទៀបភ្លឺ មានការផ្អើលឆោលឡោមួយនៅជុំវិញតំបន់អគារស្នាក់នៅមួយនេះ។ ពាក់កណ្តាលនៃអគារដែលមានផ្ទះ ២១ល្វែងបានដួលរលំនៅពេលយប់នៅពេលដែលអ្នកស្រុកជាច្រើនកំពុងលង់លក់ដំណេក។

បុគ្គលិកជួយសង្គ្រោះបានទាញក្មេងម្នាក់ចេញពីគំនរបាក់បែក ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ ការខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះសមាជិកដទៃទៀតកំពុងបន្ត។ កិច្ចប្រឹងប្រែងសង្គ្រោះអ្នកដែលនៅជាប់ក្នុងអគារនៅតែបន្តដោយមានការចូលរួមពីស្ថាប័នជាច្រើន។ នេះបើយោងតាមវេបសាយ The Times of India៕


 

adverise with khmeread