Chelsea យល់ព្រមចំណាយ២៦លានផោនដើម្បីផ្ទេរអ្នកចាំទី Edouard Mendyពីក្លឹប Rennes

        ក្លឹបតោខៀវ Chelsea បានយល់ព្រមនឹងតម្លៃ​២៦លាន​ផោនដើម្បីផ្ទេរអ្នកចាំទី​ Edouard Mendy ពីក្លឹប Rennes បន្ទាប់ពីមានការព្រមព្រៀងជា​ផ្លូវ​ការ។ អ្នកចាំទីវ័យ​២៨​ឆ្នាំរូបនេះ​ត្រូវ​បាន​អនុញ្ញាតឲ្យ​ធ្វើការពិនិត្យ​សុ​ខភាព​កាលពីមួយសប្តាហ៍មុន​ បន្ទាប់ពី​មានការ​កោះហៅត្រឡប់​មកវិញ​ក្រោយក្លឹបទាំងពីរមិនបានឯកភាពគ្នាលើ​តម្លៃ​ចុងក្រោយ។

        គេជឿថា កិច្ចព្រមព្រៀងនេះមានតម្លៃច្រើនជាង២២​លានផោន​ ស្របពេលMendy បានចុះកិច្ចព្រមព្រៀងលេងរយៈ​ពេល​៥​ឆ្នាំ។ ក្លឹប Rennes បាន​ស្នើសុំខ្ចីជើងកីឡាករមួយចំនួនក្នុងការចរចានេះ ជាពិសេសគឺចង់ខ្ចីជើងខ្សែការពារ Fikayo Tomori ប៉ុន្តែគេរំពឹងថា កីឡាកររូបនេះនឹងចាកចេញពី Chelsea ដើម្បីទៅចូលរួម​ជាមួយក្លឹប Everton ។ 

        កាលពីថ្ងៃសុក្រ Mendy បាននិយាយលាទៅមិត្តរួម​ក្រុម Rennes ហើយ ​ បន្ទាប់ពីបង្ហាញមុខបាន​៣៤​ប្រកួត​សម្រាប់ក្លឹបនេះ។

        គ្រូបង្វឹក​របស់​ក្លឹប Chelsea លោក Frank Lampard ចង់បាន​អ្នកចាំទី​ថ្មី ដើម្បីជំនួស​អ្នកចាំទី Fepa Arrizabalaga ដែលធ្វើមិនសូវបានល្អ​។ Mendy នឹងក្លាយ​ជា​កីឡាករទី​៧​ដែល​ក្លឹប​ Chelsea បាន​ចុះកិច្ចព្រមព្រៀងផ្ទេរនៅរដូវក្តៅនេះ ៕

 

adverise with khmeread