Man City ពន្លឿនការចរចាផ្ទេរខ្សែការពារ Jules Kounde ជាមួយក្លឹប Sevilla

        ក្លឹប Man City បានពន្លឿន​ការ​ចរចាជាមួយ​ក្លឹប Sevilla ក្នុងការផ្ទេរ​ខ្សែការពារកណ្តាល​​ Jules Kounde ។​ ក្លឹប Sevilla បាន​ច្រានចោល​សំណើដំបូង​របស់ក្លឹប City និង​បាន​និយាយថា ពួកគេត្រូវតែចំណាយ​៨២លានផោន​ជាតម្លៃទិញផ្តាច់សម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះ។

        ក្លឹប City បាន​ងាក​មករកកីឡាកដែលកំពុងឡើងជើងវ័យ២១​ឆ្នាំរូបនេះ​។ ទោះបីជាយ៉ាងណា Kounde ចង់ផ្ទេរទៅចូលរួម​ជាមួយក្លឹប City ហើយនៅពេលនេះ​ក្លឹប Sevilla កំពុងពិចារណាថា តើនឹងលក់តាមតម្លៃសម្របសម្រួលឬយ៉ាងណា។

        ក្លឹប City បានពិភាក្សា​តម្លៃផ្ទេរ​៤៦លានផោន​ ស្របពេល​កីឡាករ Nicolas Otamendi ត្រូវបានគេអះអាងថា អាចជា​ផ្នែកមួយនៃការដោះដូរ​សម្រាប់ Kounde ដែលទើបនឹងផ្ទេរពីក្លឹប Bordeaux មកចូលរួម​ជាមួយ​ក្លឹប Sevilla ក្នុងតម្លៃផ្ទេរ​២១​លានផោន​កាលពីរដូវក្តៅឆ្នាំ​មុន។

        បើទោះបីជា​កីឡាកររូបនេះគឺជា​ផ្នែកសំខាន់​នៃក្រុមរបស់ខ្លួនក៏ដោយ ក៏ប្រាក់ចំណេញច្រើន​កប់ពពកក្នុងរយៈ​ពេល​ត្រឹម​១៤​ខែ​គឺពិតជាពិបាកនឹងបដិសេធណាស់៕

adverise with khmeread