adverise with khmeread 8a889592 a8fa 4a60 ac07 8809a61ee2c6

ឃាត់​បុរស​ម្នាក់​លួច​អាយ​ផេ​ត​

     ភ្នំពេញ ៖ ប្រស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​វត្តភ្នំ ខណ្ឌដូនពេញ បង្ក្រាប​ក្នង​ករណី​លួច​ Ipad ម៉ាក​TABLET​នៅ​ថ្ងៃទី​០៤​ ខែមេសា ​ឆ្នាំ២០១៦​ វេលា​ម៉ោង​០១​ ម៉ោង​៣០​នាទី​ នៅផ្ទះ​លេខ​២៥​ ផ្លូវ​លេខ​៨៨ ​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​។​

     ប៉ូលិស​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ឈ្មោះ​សុវណ្ណ អ៊ី​ម​រ៉​ន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ គ្មាន​មាន​ទីលំនៅ​ស្នាក់នៅ​ជាមួយ​បងប្អូន​ក្នុង​បូរី​ឧទ្យាន​បាសាក់ ផ្ទះ​លេខ​១​ដេ​ផ្លូវ​ព្រះ​នរោត្តម​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ពីបទលួច Ipad ម៉ាក​TABLET នៅក្នុង​ផ្ទះ​លេខ​២៥​ផ្លូវ​លេខ​៨៨​ភូមិ​១០​សង្កាត់​វត្តភ្នំ​ខណ្ឌ​ដូន​ពេញ​រាជធានី​ភ្នំពេញ​។ ដកហូត​បាន​មាន Ipad (TABLET)​មួយគ្រឿង​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។​

    ​ ចំណែក​ជនរងគ្រោះ​ឈ្មោះ​សុង ហេង ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​មុខរបរ​លក់ដូរ មាន​ទីលំ នៅ​ផ្ទះ​លេខ​២៥​ផ្លូវ​លេខ​៨៨​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​ដែល​បាន​ទុក​នៅលើ​តុ​ក្នុងផ្ទះ​មិនបាន​បិទទ្វារ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់