លោក Ole Gunnar Solskjaer បានប្រាប់កីឡាកររបស់លោកឲ្យឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិន

        បន្ទាប់ពីក្រុម​ Man Utd ប្រកួតបើកឆាកចាញ់ក្រុម Crystal Palace គ្រូបង្វឹក លោក Ole Gunnar Solskjaer បានប្រាប់កីឡាករ​របស់លោកឲ្យឆ្លុះកញ្ចក់មើលខ្លួន​ឯង​ជាជាងលើកឡើងពីបញ្ហាកង្វះការផ្ទេរ​កីឡាករថ្មីបន្ថែម ។

        Donny van de Beek ដែលជាកីឡាករតែម្នាក់គត់ដែល​ក្លឹប Man Utd បានផ្ទេរ​នៅរដូវកាល​នេះហើយ​រកបាន១គ្រាប់ក្នុងការបង្ហាញមុខ​លើក​ដំបូង​របស់ខ្លួន បន្ទាប់ពីចុះកិច្ចព្រមព្រៀងផ្ទេរតម្លៃ​៤០លានផោន​មកពីក្លឹប Ajax ។

        ខ្សែការពារ Luke Shaw បាន​និយាយថា ក្លឹប Man Utd ត្រូវ​ការ​កម្លាំងជំនួយ​បន្ថែម​ មុន​ពេល​រដូវកាល​ទិញដូរ​ចប់នៅខែក្រោយ​ ប៉ុន្តែលោក Solskjaer  បានរំឭកកីឡាកររបស់លោកថា ពួកគេមានសមត្ថភាពប្រែក្លាយ​ទម្រង់លេងកាន់តែល្អជាងនេះ។

        គ្រូបង្វឹក​រូបនេះបាននិយាយថា “យើងត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង​។ យើងអាចលេងបានល្អជាងថ្ងៃនេះ។ ប្រសិនបើអ្នក​ក្រឡេកមើលកីឡាករទាំងអស់ យើងមាននៅលើទីលាននិងកីឡាករបម្រុង យើងត្រូវមើលចំណុចទាំងនេះសិន”។

        លោកបន្តថា “​គ្រប់គ្នាដឹងថា ពួកគេអាចធ្វើបានល្អជាងនេះ ហើយ​យើងត្រូវ​កែប្រែឲ្យបានឆាប់រហ័ស។ លោក Solskjaer សារភាពថា ក្លឹប Man Utd លេងដូចជា​ក្រុមមួយដែល​បានបញ្ចប់រដូវកាល​មុនក្នុងរយៈ​ពេល​បីសប្តាហ៍​ បន្ទាប់ពី​គូប្រជែង​ភាគច្រើននៅក្របខណ្ឌ​ EPL មមាញឹកនឹងក្របខណ្ឌ Europa League ហើយនៅមិនទាន់មានភាពមុតស្រួចនៅឡើយ”៕

adverise with khmeread