យុវជនជប៉ុនច្រើនលើសលប់ទទួលយកគម្លាតរវាងអ្នកមាននិងអ្នកក្រ តែថាពួកអ្នកមានមិនសូវសប្បាយរីករាយនឹងជីវិតដូចពួកអ្នកក្រទេ

ការស្ទង់មតិលើក្មេងៗអាយុ ១៨ ឆ្នាំទាក់ទងនឹងភាពខុសគ្នាផ្នែកសេដ្ឋកិច្ចនៅក្នុងសង្គមដែលធ្វើដោយមូលនិធិនីបផន (Nippon Foundation) បានរកឃើញថា យុវជនមួយចំនួនតូចយល់ថា ការបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នាគឺជាបញ្ហា ហើយដូច្នេះគម្លាតរវាងអ្នកមាននិងអ្នកក្រត្រូវតែកាត់បន្ថយឱ្យបាន ខណៈយុវជនភាគច្រើនលើសលប់ហាក់ទទួលយកនូវស្ថានភាពបែបនេះ។

យុវជនអាយុ ១៨ ឆ្នាំចំនួន៧២,៣ភាគរយដែលត្រូវបានស្ទង់មតិ បានឆ្លើយថា “ជាការពិតមែន” នៅពេលសួរថា “តើគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែរីកធំទៅៗនៅទូទាំងពិភពលោកឬ?” ហើយ ៥៧,៦ភាគរយបាននិយាយថា ពួកគេទទួលយកភាពខុសគ្នាផ្នែកហិរញ្ញវត្ថុនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ក្នុងការប្រៀបធៀបរបៀបរស់នៅរបស់មិត្តភក្តិនិងអ្នកស្គាល់គ្នា ក្មេងៗអាយុ ១៨ ឆ្នាំដែលត្រូវបានស្ទង់មតិមួយចំនួនបានកត់សម្គាល់ឃើញមានគម្លាតខាងសេដ្ឋកិច្ចដ៏ធំនៅក្នុងសង្គម ដោយអ្នកខ្លះកត់សម្គាល់ថា ពួកអ្នកមានមានពេលវេលាតិចតួចសម្រាប់ការសប្បាយរីករាយនឹងជីវិតដោយសារតែធ្វើការច្រើនម៉ោងពេក ចំណែកមិត្តភក្តិពួកគេដែលក្រៗសប្បាយរីករាយនឹងជីវិតប្រចាំថ្ងៃ ព្រោះមិនធ្វើការងារច្រើន និង ដើរទិញសម្លៀកបំពាក់ម៉ាកល្បីៗឬទិញសូហ្វវែហ្គេមមកលេងកម្សាន្ត។

យុវជនភាគច្រើនដែលបានស្ទង់មតិក៏បានកត់សម្គាល់ផងដែរអំពីរបៀបដែលស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកម្តាយជះឥទ្ធិពលដល់ការអប់រំរបស់កូនៗពួកគេ។ ឧទាហរណ៍ជាក់ស្តែង កូនអ្នកមានមួយចំនួនធំបានរៀននៅសាកលវិទ្យាល័យកំពូលៗ និង អត្រាប្រេវ៉ាឡង់ខ្ពស់ក្នុងចំណោមនិស្សិតវេជ្ជសាស្រ្តគឺមានឪពុកម្តាយជាអ្នកមានទ្រព្យស្តុកស្តម្ភ ហើយករណីសិស្សពូកែៗដែលមានឪពុកម្តាយក្រក៏មានច្រើនដែរ តែមិនអាចចូលរៀនសាកលវិទ្យាល័យល្អៗបាន​ ព្រោះគ្មានលុយបង់ថ្លៃសាលា។ 

នៅពេលសួរពីរបៀបរស់នៅក្នុងសង្គមដែលមិនស្មើភាពគ្នា ចម្លើយទូទៅបំផុតគឺ ៣២,២ភាគរយ លើកឡើងថា “រកការងារដែលមានប្រាក់ខែខ្ពស់”។

ទោះយ៉ាងណាក៏ដោយ បើពិចារណាលើទស្សនៈទូទៅថាការងារល្អៗនឹងបានទៅនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពូលៗនិងការចូលរៀននៅសាលារៀនល្បីៗបែបនេះគឺអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ វាហាក់គ្មានផ្លូវចេញពីស្ថានភាពបច្ចុប្បន្ននេះបានទេសម្រាប់អ្នកដែលខ្វះទ្រព្យសម្បត្តិ។ នេះហាក់ជាហេតុផលដែលយុវជនជប៉ុនភាគច្រើនដែលបានធ្វើការស្ទង់មតិសុខចិត្តទទួលយកគម្លាតរវាងអ្នកមាននិងអ្នកក្រ និងថាវាមិនអាចកាត់បន្ថយបានទេ ហើយដូច្នេះការបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នានៅជុំវិញពិភពលោកគឺជារឿងមិនអាចបញ្ចៀសបាននោះឡើយ៕ ប្រភព ៖ Nippon 

adverise with khmeread