កំពត ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកអង្គរជ័យបានឃាត់ខ្លួន នៅវេលាម៉ោង៣ព្រឹកឈានចូលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមដីកាតុលាការ។
ប៉ូលិសស្រុកអង្គរជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ែត បូរិន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមដីកាលេខ ១២៨ ចេញដោយលោក យី សុខវួច ចៅក្រមអមសាលាដំបូងខេត្តកំពត និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ៕
