បុរសឥណ្ឌាវះពោះប្រពន្ធយកកូនចេញដោយខ្លួនឯងព្រោះចង់ដឹងកូនប្រុសឬអត់ វះខុសបច្ចេកទេសនាំឱ្យទារកមិនទាន់គ្រប់ខែត្រូវដាច់ខ្យល់ស្លាប់

ប៉ូលិសនៅក្នុងប្រទេសឥណ្ឌាបាននិយាយថា ស្ត្រីមានផ្ទៃពោះម្នាក់ដែលពោះរបស់នាងត្រូវបានវះជាមួយកណ្តៀវដោយប្តីរបស់នាង បានសម្រាលបានកូនប្រុសមិនគ្រប់ខែម្នាក់។

ក្រុមគ្រួសារស្ត្រីរូបនេះបានអះអាងកាលពីថ្ងៃចន្ទទី២១កញ្ញាថា ប្តីរបស់នាងបានវាយប្រហារនាងដោយសារតែគាត់ចង់ត្រួតពិនិត្យភេទរបស់ទារក។

ពួកគេនិយាយថា ប្តីប្រពន្ធនេះមានកូនស្រី ៥នាក់ ហើយបុរសជាប្តីបានដាក់សម្ពាធលើប្រពន្ធរបស់គាត់ក្នុងការផ្តល់កំណើតកូនប្រុស។

បុរសជាប្តីដែលត្រូវបានប៉ូលិសចាប់ខ្លួនរូបនេះ បានបដិសេធទោសកំហុស ដោយបញ្ជាក់ថាគ្មានចេតនាធ្វើបាបប្រពន្ធរបស់ខ្លួនទេ និងនិយាយជំនួសវិញថាវាជាគ្រោះថ្នាក់ចៃដន្យ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Badaun ក្នុងរដ្ឋ Uttar Pradesh ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌានៅភាគខាងជើងនៃប្រទេស។

មន្រ្តីប៉ូលិសបានប្រាប់សារព័ត៌មាន BBC ថា ស្រ្តីជាប្រពន្ធដែលរងរបួសស្ថិតក្នុងស្ថានភាពរឹងប៉ឹងនៅក្នុងមន្ទីរពេទ្យមួយនៅរដ្ឋធានីដេលី ហើយប្តីរបស់នាងត្រូវបានចាប់ខ្លួន៕

adverise with khmeread