តៃវ៉ាន់នឹងអនុញ្ញាតឱ្យយោធាខ្លួនបាញ់អាវុធ ខណៈយន្តហោះចិនកាន់តែច្រើនហោះមកឆាឆៅកោះនេះ

តៃវ៉ាន់បានកំណត់ជាថ្មីនូវវិធាននៃការពាក់ព័ន្ធរបស់ខ្លួនជាមួយកងទ័ពចិនដីគោក ដោយអនុញ្ញាតឱ្យយោធារបស់ខ្លួនបាញ់តបតវិញដើម្បីការពារខ្លួន។

ការប្រកាសបានកើតឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន បានហោះឆ្លងកាត់ខ្សែកណ្ដាលនៅច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន ជាក់ស្តែងមិនអើពើនឹងការយោគយល់គ្នារវាងភាគីទាំងពីរ។

ក្រសួងការពារជាតិកោះនេះបាននិយាយកាលពីថ្ងៃចន្ទទី២១កញ្ញាថា "នៅចំពោះមុខការយាយីនិងការគំរាមកំហែងជាញឹកញាប់ពីនាវាចម្បាំងនិងយន្តហោះចម្បាំងរបស់សត្រូវថ្មីៗនេះ យោធាយើងបានដឹងច្បាស់ពីការដោះស្រាយយថាភាពទៅនឹងការវាយប្រហារដំបូងដែលជាសិទ្ធិរបស់យើងដើម្បីការពារខ្លួននិងការវាយប្រហារប្រឆាំងតបតទៅវិញ"។

ក្រសួងនេះនិយាយថា កងទ័ពជើងទឹកនិងអាកាសរបស់កោះនេះត្រូវធ្វើតាមបទបញ្ជារបស់រដ្ឋ គឺ "មិនត្រូវឱ្យមានការកើនឡើងនៃជម្លោះនិងមិនត្រូវបង្កឧបទ្ទវហេតុនោះឡើយ" ក៏ដូចជា "មិនត្រូវបង្កហេតុនិងមិនត្រូវភ័យខ្លាចចំពោះសត្រូវនោះឡើយ" ហើយគោលការណ៍រដ្ឋគឺថា "ពេលសត្រូវចូលមកកាន់តែកៀកកោះ សកម្មភាពយោធាត្រូវតែធ្វើឡើងដើម្បីដោះស្រាយជាមួយវា"។

ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើការវាយបកទប់ទល់នឹងចិននឹងប្រើប្រាស់អាវុធប្រភេទអីនោះទេ។ 

កាសែត Liberty Times មានមូលដ្ឋាននៅតៃប៉ិបានដកស្រង់សម្ដីទាហានមិនបញ្ចេញឈ្មោះម្នាក់ថា ការវាយប្រហារគឺជាសិទ្ធិក្នុងការការពារខ្លួន និងត្រូវបាញ់តបតវិញ ហើយកងកម្លាំងជួរមុខតៃវ៉ាន់នឹងវាយប្រហារ ប្រសិនបើពួកគេដឹងថាសត្រូវមានបំណងចង់វាយប្រហារ។

បទបញ្ជាឱ្យបាញ់តបតនេះធ្វើឡើង បន្ទាប់ពីចិនបានបញ្ជូនយន្តហោះចម្បាំងជិត២០គ្រឿងចូលមកជិតកោះតៃវ៉ាន់កាលពីចុងសប្តាហ៍ ដោយហោះហួសពីខ្សែបន្ទាត់កណ្តាលខ័ណ្ឌចែករវាងចិនដីគោកនិងកោះតៃវ៉ាន់៕ ប្រភព ៖ South China Morning Post

adverise with khmeread