អ្នកលេងអ៊ីនធឺណេតថៃអំពាវនាវឱ្យធ្វើពិហិកាតារាល្បីៗ ដែលស្ងាត់មាត់ឈឹងមិនអើពើនឹងចលនាតវ៉ា ក្នុងនោះមានទាំងតារាថៃនៅ K-pop ទៀត

អ្នកលេងអ៊ីនធឺណេតថៃក្តៅក្រហាយជាច្រើននាក់កំពុងធ្វើពិហិកាតារាថៃ និង Idol ជាច្រើន ដែលនៅស្ងៀមស្ងាត់អំពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ការប្រមូលផ្តុំគ្នានៅថ្ងៃទី១៩ - ២០ ខែកញ្ញាដែលរៀបចំដោយក្រុមរណសិរ្សសាមគ្គីភាព Thammasat និងក្រុមបាតុកម្មគឺជាជោគជ័យដ៏ធំមួយដែលមានការចូលរួមពីសំណាក់ប្រជាជនរាប់ម៉ឺននាក់មកពីទូទាំងប្រទេស ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតថៃផងដែរ។

ការជួបជុំបានបញ្ចប់នៅព្រឹកថ្ងៃអាទិត្យ ប៉ុន្តែប្រជាជននៅលើបណ្តាញសង្គមបានបន្តពិភាក្សានិងចែករំលែកព័ត៌មាន។ ជាពិសេសពួកគេផ្តោតលើតារាសិល្បៈល្បីៗ និងផលិតករ ដែលមិនបានបញ្ចេញសំឡេងគាំទ្រលទ្ធិប្រជាធិបតេយ្យ។

អ្នកនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើយុទ្ធនាការហាមឃាត់ផលិតផលដែលទាក់ទងនឹងមូលធននិយម ឬតួអង្គដែលមិនបានបង្ហាញការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ រាប់បញ្ចូលទាំងតួអង្គក្នុងបញ្ជីខ្មៅដែលធ្លាប់ចូលរួមជាមួយគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជនប្រឆាំងនឹងរដ្ឋាភិបាលលោកស្រីយីងឡាក់ស៊ីណាវ៉ាត់។

ពួកគេក៏បានបង្កើតចលនាថ្មី គឺធ្វើពិហិការទៅលើតារាថៃក្នុងវិស័យ K-pop និងមានអ្នកលេងអ៊ីនធឺណេតជាច្រើនបាន Unfollowed តារាល្បី និងឈប់គាំទ្រពួកគេ ដោយសារស្ងាត់ពេក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត