ស្រវឹងជោកដូចគ្នាបើកម៉ូតូលឿនពេកបុកគ្នាស្លាប់ទាំងសងខាងនៅក្រុងកែប

កែប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងម៉ូតូបើកបុកគ្នា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១-១២ ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង-ខេត្តកែបបណ្តាលឱ្យបុរស២នាក់ស្លាប់។

សមត្ថកិច្ចនិយាយថា អ្នកដែលស្លាប់២នាក់រួមមាន ១-ឈ្មោះ ចាន់ ហឿន អាយុ៣០ឆ្នាំ ជាសន្តិសុខវិមានលម្ហែ ទ្រីភាព ផាលែស មានទីលំនៅ ភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និង២-ឈ្មោះ តូង សុវណ្ណារិទ្ធ អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានមកលេងស្រុកកំណើតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ក្រុង- ខេត្តកែប។

សមត្ថកិច្ចបន្តថា ម៉ូតូ២គ្រឿងពេលធ្វើដំណើរច្រាសទិសគ្នា ដោយសារអ្នកបើកបរប្រើប្រាស់ ល្បឿនលឿនដូចគ្នានិងហូបជាតិស្រវឹង ហើយបើកបុកគ្នាបណ្តាលឱ្យស្លាប់ទាំងសងខាង។ ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុឃើញភាគីទាំងសងខាងបាត់បង់ជីវិត ទើបហៅរថយន្តសង្រ្គោះ របស់ស្នងការដ្ឋានខេត្តកែប ដឹកសពប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំងពីរសុទ្ធតែស្រវឹងជោកជាំដូចគ្នា៕

adverise with khmeread