424d3355 8b9b 4e54 aa00 af951b4a1ddc

រថយន្ត​បើកបុក​ម៉ូតូរ​បួស​២​នាក់​នៅ​កំពត​

     កំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​នៅ​យប់​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​និង​៤៥​នាទី​នៅលើ​ដងផ្លូវ​ជាតិ​លេខ៣១ ត្រង់ចំណុច​ភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

     ប៉ូ​លក​សិ​យា​ថា ដំបូង​រថយន្ត​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​មក​ជើង ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ម៉ូតូ​ក៍បត់​ឆ្វេង​ទើប​រថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់​ក៍​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ុន ភេទ​ប្រុស អាយុ៣៣​ឆ្នាំ បាក់​កជើង​ខាងឆ្វេង និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ហួត ភាន ភេទ​ស្រី អាយុ ៥៦​ឆ្នាំ រងរបួស​បែក​ប្រអប់ជើង​ខាងឆ្វេង​ទាំងស្រុង អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ភ្នំ​ខ្យង ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​

     ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ ២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU- 4159។ ចំពោះ​រថយន្ត​បង្កហេតុ និង​អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន និង​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូ​លស​ស្រុក​បន្ទាយមាស។ ម្ចាស់​រថយន្ត ឈ្មោះ ជុំ រឿន ភេទ​ប្រុស អាយុ៤១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្តៅ  ឃុំភ្នំ​កុង ស្រុក​អ​ជ្គ​រ​ជ​យ័ ខេត្តកំពត៕​

អ្នកនឹងចូលចិត្ត

មតិយោបល់