ឃាត់ប្តី,ប្រពន្ធគេចខ្លួនពាក់ព័ន្ធគ្រឿងញៀននៅស្រុកកោះធំ

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិស ស្រុកកោះធំឃាត់ខ្លួន ខណៈប្រពន្ធគេចខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០ នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ជូ រិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលមុខរបរ កសិករ។ វត្ថុតាងចាប់យកដកទឹកសុទ្ធកែច្នៃសម្រាប់ជក់ថ្នាំញៀន, ដែកកេះចំនួន០៥ដើម,ទូរស័ព្ទដៃអ៊ិនចុចពិលចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ថា មានមុខសញ្ញាកំពុងតែប្រើប្រាស់ជក់ថ្នាំញៀននៅចំណុចកើតហេតខាងលើ។

ក្រោយពេលទទួលបានព័ត៌មានរួចកម្លាំងសមត្ថកិច្ចប៉ុស្តិព្រែកថ្មីបានសហការជាមួយប៉ូលិសជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានចុះទៅបង្រ្កាបដល់ទីតាំងខាងលើដោយបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ជូ រិន ភេទប្រុស អាយុ៣៩ឆ្នាំ ហើយដកហូតបានសម្ភារៈសម្រាប់ប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា ចំពោះថ្នាំញៀនដែលរូបគេបានយកមកប្រើប្រាស់ជក់នេះគឺប្រពន្ធរបស់គេឈ្មោះ ធា គាត់បានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់មានឈ្មោះ ហ៊ីម អែល ភេទប្រុស ជនជាតិខ្មែរឥស្លាម ដែលរស់នៅក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយបានទិញថ្នាំញៀនមួយកញ្ចប់ធំក្នុងតម្លៃ៣០ម៉ឺនរៀលដើម្បីយកមកទុកលក់និងចែកចាយបន្តឱ្យទៅគេ។

សមត្ថកិច្ចបន្តថា មុនពេលសមត្ថកិច្ចចុះមកបង្រ្កាបគឺប្រពន្ធរបស់គេបានដឹងខ្លួនមុន ហើយក៏បានយកថ្នាំញៀនដែលនៅសេសសល់នោះឡើងជិះម៉ូតូគេចខ្លួនបាត់តែម្តង៕

adverise with khmeread