ថៃនៅតែរក្សាប្រពៃណីបុរាណមួយ ដែលជួយរក្សាវាលស្រែឱ្យល្អរាល់ឆ្នាំដោយមិនបាច់ប្រឹង គឺប្រើហ្វូងទាស្ទាវ

រៀងរាល់ឆ្នាំ ហ្វូងទាដ៏ស្រេកឃ្លានរាប់ពាន់ក្បាលត្រូវបានព្រលែងចូលក្នុងវាលស្រែដ៏ធំល្វឹងល្វើយដើម្បីសម្អាតសត្វល្អិត និងចំបើងដែលនៅសេសសល់ពីការប្រមូលផល។

មនុស្សជាតិបានឃើញនូវការរីកចម្រើនផ្នែកបច្ចេកវិជ្ជា ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប៉ុន្ដែក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីរលើពិភពលោក កសិករនៅតែប្រើវិធីសាស្ដ្របុរាណដើម្បីរក្សាវាលស្រែរបស់ពួកគេនៅល្អដដែល។ រៀងរាល់ឆ្នាំ ពួកគេព្រលែងសត្វទាដ៏ស្រេកឃ្លានរាប់ពាន់ក្បាល ពេលខ្លះចូលដល់១០ពាន់ក្បាលទៅវាលស្រែដើម្បីបោសសម្អាតសត្វល្អិតដូចជាខ្យង ជាពិសេសស្មៅដែលនៅសេសសល់ពីការប្រមូលផលមុនៗ។ ដោយប្រើនូវបច្ចេកទេសដែលមិនប្រើជាតិគីមីនោះ សត្វទាក៏ជាភ្នាក់ងារធ្វើជីរទៅលើវាលស្រែដែរ នៅពេលវាជុះអាចម៍។

សត្វទាដែលមានអាយុ២០ថ្ងៃឡើងទៅនឹងត្រូវព្រលែងឱ្យចូលវាលស្រែបាន ហើយទាចំនួន១ម៉ឺនក្បាលអាចសម្អាតផ្ទៃស្រែបាន៧០ហិកតាក្នុងរយៈពេល១សប្ដាហ៍ លើសពីនោះនៅពេលវាត្រឡប់មកសម្អាតរួច វាក៏បង្កើតស៊ុតឱ្យយើងថែមទៀតផង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត