បុរសម្នាក់ផឹកស្រាមិនហូបបាយប្រពន្ធស្តីបន្ទោសចងកសម្លាប់ខ្លួន

កណ្តាល​ ៖​ បុរសម្នាក់គិតខ្លីបានចងកសម្លាប់ខ្លួនកើតហេតុនាថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺនៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ប៉ូ ធានា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតឃុំកើតហេតុ។វត្ថុតាងបន្សល់​ ខ្សែគោពណ៌ខ្មៅបត់ជាពីរ ស្មើនឹងបួនសរសៃ ប្រវែង ៧.២០ ម៉ែត្រ។

តាមការបំភ្លឺ របស់ឈ្មោះ ម៉ុង ទី ភេទស្រី អាយុ៤៣ ឆ្នាំមុខរបរកម្មការិនីរោងចក្រយីដា ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា​កាលពីថ្ងៃភ្ជុំប្តីរបស់គាត់បានផឹកស្រាតាំងពីព្រឹករហូតដល់យប់ ដោយពុំបានហូបបាយឡើយ ដោយគាត់ជាប្រពន្ធបានស្តីបន្ទោសឱ្យប្តីថា គិតតែផឹកស្រា មិនព្រមហូបបាយសោះ។

លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីល្ងាច​ ជនរងគ្រោះបានហូបបាយជុំគ្រួសារជាធម្មតា រួចក៏បានសួរប្រពន្ធថា ថ្ងៃនឹងថែមម៉ោងធ្វើការដល់ម៉ោងប៉ុន្មាន? រួចប្រពន្ធក៏ប្រាប់ថាថែមម៉ោងធ្វើការដល់ម៉ោង៨យប់ទើបចេញពីធ្វើការ។

រហូតដល់ម៉ោង៨និង២៥នាទីយប់ជនរងគ្រោះបានតេទូរស័ព្ទ ទៅប្រពន្ធ២ដង ប្រពន្ធលើកទូរស័ព្ទថា បងខ្ញុំធ្វើការស៊ីម៉ោង ឥឡូវថែមដល់ម៉ោង៩និង៣០នាទីយប់ទើបមកផ្ទះ។ 

បន្ទាប់មកប្រពន្ធបានត្រឡប់មកផ្ទះក៏ឃើញប្តីអង្គុយមើលទូរទស្សន៍ជាមួយកូនៗនៅក្នុងផ្ទះ រួចប្រពន្ធក៏បានងូតទឹកចូលសម្រាកជាមួយកូនៗជាធម្មតាមិនមានមាត់កអ្វីទេ។

ដល់ម៉ោង២ ទៀបភ្លឺនៅថ្ងៃខែឆ្នាំកើតហេតុលើ ប្រពន្ធក៏ដឹងខ្លួនបាត់ប្តីបានក្រោកដើររកស្រាប់តែទ្វារបន្ទប់ចាក់សោពីខាងក្រៅប្រពន្ធកូននៅក្នុងបន្ទប់។ ភ្លាមនោះប្រពន្ធឆោឡោក៏តេទូរស័ព្ទឱ្យបងប្អូនជួយបើកទ្វារ ហើយនាំគ្នាដើររក បានឃើញជនរងគ្រោះចង់កសម្លាប់ខ្លួននៅចម្ការស្វាយក្រោយផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មាន ប៉ូលិសប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងប៉ូលិសជំនាញកោសល្យវិច័យ
ស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។

បន្ទាប់ពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ពិតប្រាកដមែន។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread