លោក Mikel Arteta: កីឡាករក្រុម Arsenal ត្រូវចែកគ្នារកគ្រាប់បាល់ កុំពឹងលើ Pierre Emerick Aubameyang

        គ្រូបង្វឹក​ក្លឹប Arsenal លោក Mikel Arteta បាន​សម្រាល​បន្ទុកក្នុងការ​រកគ្រាប់បាល់​ដោយខ្សែប្រយុទ្ធ Pierre Emerick Aubameyang ។​ គ្រូបង្វឹក​សញ្ជាតិអេស្ប៉ាញ​រូបនេះ​រីករាយដោយឃើញកូនក្រុម​វាយបកយកឈ្នះ​ក្រុម West Ham ២-១ បន្ទាប់ពីកីឡាករ Alexandre Lacazette និង​ Eddie Nketiah រកបានម្នាក់មួយគ្រាប់។

        លោក Arteta ចង់​ឃើញ​កូនក្រុមរបស់​លោកចែកគ្នា​ក្នុងការ​រកគ្រាប់បាល់​និងមិនត្រូវ​ពឹងផ្អែក​លើ​ខ្សែប្រយុទ្ធ Aubameyang​ តែម្នាក់នោះទេ។ គ្រូបង្វឹករូនេះចង់​ឲ្យ​ក្រុម​នេះមាន​ការគ្រប់គ្រងបាល់ឲ្យបានច្រើន​និង​រកគ្រាប់បាល់ឲ្យបានច្រើន​នៅរដូវកាលនេះ ហើយថា ទាំងនេះគឺជា​ចំណុច​ចាំបាច់​ ដើម្បីវិលត្រឡប់ទៅ​កាន់​ឋានៈ​ក្រុម​កំពូល​នៅក្របខណ្ឌ​ EPL វិញ។

        មកដល់ពេលនេះកីឡាកររបស់​លោក Arteta បួននាក់ផ្សេងគ្នារកបាន៥គ្រាប់ ហើយលោក​បាននិយាយថា “យើង​ចាំបាច់ត្រូវ​ចែកគ្នា​រកគ្រាប់បាល់​ឲ្យបានច្រើនជាងនេះ។ ខ្ញុំបាន​ប្រាប់រួចហើយ។ ​យើងត្រូវ​រកគ្រាប់បាល់ជាក្រុម ប្រសិនបើយើងចង់ប្រជែងជាមួយក្រុមកំពូលដទៃទៀត”៕

adverise with khmeread