Ilkay Gundogan ជាកីឡាករទីបីរបស់ក្លឹប Man City ដែលតេស្តវិជ្ជមានវីរុសកូរ៉ូណា

        ក្លឹប Man City បាន​បញ្ជាក់ថា កីឡាករ Ilkay Gundogan បានឆ្លងវីរុស​កូរ៉ូណា។ តាមសេចក្តីថ្លែងការណ៍​នេះក្លឹប City បាន​អះអាងថា​”​ក្លឹប Man City បញ្ជាក់ថា Ilkay បានតេស្តវិជ្ជាមាន​វីរុស​កូវីដ១៩។

        នៅពេលនេះ​ Ilkay កំពុង​អនុវត្តការនៅដាច់ដោយឡែករយៈ​ពេល១០ថ្ងៃ​ ស្របទៅ​តាមការណែនាំរបស់ក្របខណ្ឌ EPL និង​​រដ្ឋាភិបាល​អង់គ្លេស​​ ហើយគ្រប់គ្នានៅក្លឹបនេះ​បន់ឲ្យ Ilkay ឆាប់ជាសះស្បើយ”។

        Ilkay អាចនឹង​ខកខានពីរប្រកួត​ នៅពេលស្ថិតនៅដាច់ដោយឡែក ដែល​ក្នុងនោះ ក្រុមនេះគ្រោងជួប​ជាមួយក្រុម Bournemouth នៅក្នុងក្របខណ្ឌ League Cup​ នៅថ្ងៃព្រហស្បតិ៍ និងជួប​ប្រកួតជាមួយក្រុម Leicester City នៅថ្ងៃអាទិត្យ​ផងដែរ។

        កីឡាករ Mahrez និង Laporte បាន​វិលត្រឡប់មកហ្វឹកហាត់វិញ​កាលពីសប្តាហ៍មុន ប៉ុន្តែគ្រូបង្វឹក​ក្លឹប City​ លោក Pep Guardiola បាននិយាយថា មានតែខ្សែបម្រើ​ស្លាប Marez ប៉ុណ្ណោះដែល​អាចលេង​ជាមួយក្រុម Wolves ៕

adverise with khmeread