Luis Suarez ទទួលយកការបញ្ចប់កិច្ចសន្យាជាមួយក្លឹប Barcelona

    នៅទីបំផុត ខ្សែប្រយុទ្ធ Luis Suarez បានសម្រេចចាកចេញពីក្លឹប Barcelona បន្ទាប់ពីមានព័ត៌មានថា កីឡាកររូបនេះបានយល់ព្រមនឹងលក្ខខណ្ឌនៃការលុបចោលកិច្ចសន្យារបស់ខ្លួន។
    បើទោះបីជាក្លឹប Juventus បានចាប់អារម្មណ៍ Suarez យូរមកហើយក៏ដោយ ក៏ក្លឹប Atl. Madrid អាចជាគោលដៅបន្ទាប់សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ។
    Suarez ត្រូវបានគេទស្សន៍ទាយថា នឹងផ្ទេរទៅចូលរួមជាមួយក្លឹប Juventus បន្ទាប់ពីគ្រូបង្វឹកក្លឹប Barcelona លោក Ronald Koeman បញ្ជាក់ច្បាស់ថា ខ្លួនមិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹករូបនេះទេ។
    តាមព័ត៌មានថា កីឡាករវ័យ៣៣ឆ្នាំរូបនេះទើបនឹងប្រឡងជាប់តេស្តភាសាអ៊ីតាលី ដើម្បីទទួលបានសញ្ជាតិពីរ ហើយកំពុងរង់ចាំលិខិតឆ្លងដែនយ៉ាងអន្ទះ សារ ដើម្បីឲ្យរួចរាល់នៅមុនពេលរដូវកាលទិញដូរបិទទ្វារនៅថ្ងៃទី៥ខែតុលាខាងមុខនេះ៕
 

adverise with khmeread