ឃាត់ជនសង្ស័យ៣នាក់ជាមួយគ្រឿងញៀននិងកាំភ្លើងនៅស្រុកវាលវែង

ពោធិ៍សាត់ ៖​ កម្លាំងប៉ូលិសស្រុកវាលវែង និងកម្លាំងប៉ូលិសប៉ុស្តិ៍ប្រម៉ោយ បានចុះបង្រ្កាបករណី​ដឹកជញ្ជូន​ ជួញដូរ​ ​​និង​​ ​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុច​ចំណោទដើមជ្រៃ ស្ថិត​ក្នុង​ភូមិ​ឈើទាលជ្រុំ​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់​ និងរឹបអុសវត្ថុតាងមួយចំនួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង​៤និង៤០​នាទីល្ងាច។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ១-ឈ្មោះ​​​ វី​ វ៉ា​ ​ភេទប្រុស​ អាយុ​ ៣៣​ ឆ្នាំ​ រស់នៅភូមិទួលគោឃុំទន្លេបិទ​ ​ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ​, ២-ឈ្មោះ​​ ឆេន​ ថាវរី​​ ភេទ​ប្រុស​ អាយុ​ ​៣៤​ ឆ្នាំ​ រស់នៅ​ភូមិ​មល​ ឃុំ​រកាត​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់និង៣-ឈ្មោះ​​ ហ៊ី​ម​ ហួយ​ ភេទ​ប្រុស​ អាយុ​ ២៦​ ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ខ្លុង​ ​ឃុំរកាត​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។

វត្ថុ​តាង​ដកហូត​រួមមាន​ ម្សៅ​ក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០២​ កញ្ចប់​ធំស្មើនឹង​ ៨២.៩៤​ ក្រាម​ថ្លឹង​ទាំងសំបកថង់,​ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​និងខៀវ​ប្រភេទ​ (WY) ចំនួន​៧៥០គ្រាប់​, អាវុធខ្លី​ម៉ាក​Beretta PX4 Storm​មួយដើម​, បង់​០១​, គ្រាប់​១៤​គ្រាប់​, រថយន្ត​ម៉ាក ​TOYOTA TUNDRA ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​កំពង់ធំ​ 2A-2007 មួយគ្រឿង​, ម៉ូតូ​ម៉ាក ​DREAM FI-110c ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ​ភ្នំពេញ​ 1BT-3192 ​មួយគ្រឿង។

​ ករណី​នេះ​ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ខេត្តពោធិ៍សាត់ចាត់ការតាមនីតិវិធី៕


 

adverise with khmeread