ប៉ូលិសស្រុកកំពង់លែងចាប់ចោរលួចម៉ូតូ២នាក់

កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកកំពង់លែងឃាត់ខ្លួន នាថ្ងៃទី២១ កញ្ញា ២០២០ នៅចំណុចភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធករណីលួចម៉ូតូស្ត្រីម្នាក់ដែលចតទុកក្រោមដើមឈើ ហើយចុះទៅមើលស្រែ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុខស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅឃុំស្រុកខេត្តខាងលើ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពាក់ស្លាកលេខ1G-6715 ទៅមើលស្រែហើយទុកនៅក្រោមដើមឈើ។ លុះត្រឡប់មកវិញស្រាប់តែម៉ូតូត្រូវបានចោរលួចកាច់កយកម៉ូតូទៅបាត់ ហើយក៏បានរាយការណ៍ជូនប៉ូលិសភ្លាមៗជួយធ្វើអន្តរាគមន៍។

បន្ទាប់មកប៉ូលិសស្រាវជ្រាវចាប់បានជនសង្ស័យ២ នាក់រួមមាន ១-ឈ្មោះញៀន ឌឿនភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែររស់នៅឃុំបន្ទាយចក្រី ស្រុកស្តេច ខេត្តព្រៃវែង និង២-ឈ្មោះ វ៉ាន់ សុវ៉ាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ហើយបញ្ជូនទៅអធិការដ្ឋានប៉ូលិស ស្រុកកំពង់លែង ចាត់ការបន្តតាមនីតិវិធី។

ចំណែកជនសង្ស័យបានសារ​ភាពថា «ខ្លួនគេពិតជាបានយកម៉ូតូនោះយកទៅលាក់ទុកនៅក្នុងព្រៃចម្ងាយប៉ុន្មានជាង៤៥០០ម៉ែត្របម្រុងយកទៅលក់ពិតប្រាកដមែន» ៕

adverise with khmeread