កម្លាំងអាវុធហត្ថឃាត់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀននៅក្រុងសៀមរាប

សៀមរាប ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងសៀមរាបឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅក្រុងសៀមរាប ខេត្តសៀមរាបពាក់ព័ន្ធគ្រឿងញៀន។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ យ៉ែន សុយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរអ្នកកាសែតហ៊ីរ៉ូមេនញូ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប,២-ឈ្មោះ សុ វិសាល អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប,៣-ឈ្មោះ អ៊ុន ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិង៤-ឈ្មោះ ជា ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចចាប់វត្ថុតាងបានរួមមាន ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ទម្ងន់ ៩.០២ក្រាម, ទូរស័ព្ទដៃចំនួន០៥គ្រឿង និងវិទ្យុទាក់ទង១, ជញ្ជីងថ្លឹងថ្នាំញៀន១,​ ថង់ពណ៌សកិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបានធ្វើតេស្តទឹកនោមមនុស្សទាំង៥នាក់ក្នុងនោះមាន៤នាក់ពិនិត្យឃើញវិជ្ជមាន។ ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាបកសាងសំណុំរឿងបន្តតាមនីតិវិធី៕


 

adverise with khmeread