បុរសជនជាតិចិនម្នាក់លង់ទឹកទំនប់២ថ្ងៃទើបសាកសពអណ្តែតឡើង

កំពង់ស្ពឺ ៖ មានករណីបុរសជនជាតិម្នាក់បានលង់ទឹករយៈពេលពីរថ្ងៃទើបសាកសពអណ្តែតឡើងត្រង់ចំណុចទំនប់ឥណ្ឌា ស្ថិតក្នុងភូមិអូរសច្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា បុរសជនជាតិចិនដែលស្លាប់ឈ្មោះ CHIN RUOJIAN ភេទប្រុសឆ្នាំកំណើត ថ្ងៃទី២៥ កុម្ភៈ ឆ្នាំ១៩៩៤ កាន់លិខិតឆ្លងដែនលេខ EI8938123 មានសុពលភាពថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ទិដ្ឋាការប្រភេទ E សុពលភាព ២៥កក្កដា ២០២១។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានជនជាតិចិនបីនាក់មកម៉ៅចម្ការស្វាយនៅចំណុចខាងលើ ហើយបាននាំគ្នាជិះទូកក្នុងទំនប់តាសាល។ ពេលដែលទឹកកំពុងឡើងហើយប្រឡែងគ្នាលេងស្រាប់តែក្រឡាប់លិចទូកចូលក្នុងទឹក បណ្តាលលង់ស្លាប់ជនជាតិចិនម្នាក់ឈ្មោះ CHIN RUOJIAN និង២នាក់ទៀតមិនស្គាល់ឈ្មោះត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេល។ រហូតដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះទើបសពអណ្តែត។

សពបុរសខាងលើត្រូវបានស្រង់មកដាក់លើគោកហើយមន្ត្រីជំនាញកោសល្យពិច័យនិងក្រុមគ្រូពេទជំនាញបានពិនិត្យសពជនរងគ្រោះ ហើយបញ្ជាក់ថា «ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាដកមែន» សពត្រូវបានដឹកយកមកតម្កល់នៅភ្នំពេញ៕

adverise with khmeread