បាតុភូតដ៏កម្រ! រលកទន្លេកម្ពស់៩ម៉ែត្របោកខ្ទប់ច្រាំងនៅហាងចូវបណ្តាលឱ្យខូចឡាន៧គ្រឿង

នេះជាគ្រាដ៏គួរឱ្យរន្ធត់ ពេលរលកទន្លេដ៏ធំមួយបានបោកបក់មកលើផ្លូវថ្នល់មមាញឹកមួយនៅប្រទេសចិនដោយទាញរថយន្តជាង១០គ្រឿងបោកខ្ទប់គ្នា។

វីដេអូកំពុងល្បីលើអនឡាញនេះបានបង្ហាញ រលកជំនោរទន្លេដ៏ធំសម្បើមដូចរលកយក្សស៊ូណាមីបោកទឹកមកលើផ្លូវដែលមានចរាចរមមាញឹកនៅក្បែរទន្លេឈានតាំងនៅទីក្រុងហាងចូវភាគខាងកើតប្រទេសចិនកាលពីថ្ងៃអាទិត្យទី២០កញ្ញា ដោយលេបត្របាក់រថយន្តជាច្រើនគ្រឿង។

អាជ្ញាធរក្រុងបាននិយាយថា រថយន្ត៧គ្រឿងរងការខូចខាតដោយសាររលកយក្សនេះ ប៉ុន្តែគ្មានអ្នករបួសឬស្លាប់នោះទេ។

ឧបទ្ទវហេតុនេះបង្កឡើងដោយជំនោរទន្លេខ្នាតធំ ដែលជាបាតុភូតធម្មជាតិដ៏កម្រមួយ ដែលកើតឡើងនៅពេលចុងនៃជំនោរដែលកំពុងមកដល់នោះបង្កើតជារលកធំ រុញទឹកមកផ្លូវទឹកដែលតូចចង្អៀតជាងគេ។ 

យោងតាមប្រភពព័ត៌មាននានារបស់ចិនបានឱ្យដឹងថា រលកទន្លេនៅហាងចូវនេះត្រូវគេនិយាយថាជារលកទន្លេធំជាងគេបំផុតលើពិភពលោក ដោយមានកម្ពស់រហូតដល់ទៅ ៩ ម៉ែត្រ និងបោកបក់ក្នុងល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ប្រភព ៖ Daily Mail

 

adverise with khmeread