ការសិក្សាមួយរកឃើញថា អ្នកនៅរស់ពីជំងឺគ្រុនឈាមអាចត្រូវបានការពារដោយអង្គបដិប្រាណ ដូច្នេះនឹងមិនងាយឆ្លងកូវីដ១៩នោះទេ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នករស់រានដោយសារជំងឺគ្រុនឈាមអាចមានប្រព័ន្ធភាពស៊ាំក្នុងកម្រិតខ្លះប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាបាន។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Duke ដែលបានចែករំលែកលទ្ធផលស្រាវជ្រាវរបស់ពួកគេផ្ដាច់មុខទៅទីភ្នាក់ងារសារព័ត៌មាន Reuters បានធ្វើការវិភាគទៅលើការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងប្រទេសប្រេស៊ីល និងរកឃើញទំនាក់ទំនងគ្នារវាងវីរុសកូរ៉ូណា និងការចម្លងជំងឺគ្រុនឈាមរបស់មូស។

អ្នកដឹកនាំការសិក្សាលោកវេជ្ជបណ្ឌិត Miguel Nicolelis ជាសាស្ដ្រាចារ្យផ្នែកសសៃប្រសាទបាននិយាយថា ក្រុមសិក្សានេះបានប្រៀបធៀបការចែកទីតាំងភូមិសាស្ត្រនៃករណីឆ្លងវីរុសកូរ៉ូណានិងការឆ្លងរាលដាលនៃជំងឺគ្រុនឈាមក្នុងឆ្នាំ ២០១៩ និង ២០២០ ។

ពួកគេបានរកឃើញថាតំបន់ដែលមានអត្រាឆ្លងមេរោគកូរ៉ូណាទាប និងថមថយករណីកូវីដច្រើនជាងមុន គឺជាទីតាំងដែលមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមយ៉ាងខ្លាំងនៅឆ្នាំនេះឬចុងឆ្នាំនេះ។

នេះមានន័យថាវាអាចទៅរួចដែលអង្គបដិប្រាណនៃជំងឺគ្រុនឈាមអាចការពារការឆ្លងពីកូវីដ១៩ និងអាចបន្សាបវីរុសកូរ៉ូណានេះបាន៕

adverise with khmeread