រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំបើកបុកស្ត្រីថ្មើរជើងម្នាក់ដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ បើកបុកស្ត្រីថ្មើរជើងម្នាក់ដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់ កើតឡើងនាវេលាម៉ោង៧យប់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ ១៨៧-១៨៨ លើផ្លូវជាតិលេខ៤ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនិយាយថា ដំបូងរថយន្ដមួយគ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3E-6505 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បុកស្ត្រីថ្មើរជើងម្នាក់ដើរឆ្លងផ្លូវ បណ្ដាលឱ្យស្ត្រីរងគ្រោះឈ្មោះអាន់ គីមអ៊ី ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពខាងក្រុមគ្រួសារទទួលយកពីសមត្ថកិច្ចទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ដសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់, ឯម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕


 

adverise with khmeread