លោក Frank Lampard អះអាងថា លោកដឹងពីទីតាំងដែល Kai Havertz ត្រូវលេង បន្ទាប់ពី Jamie Carragher បង្ហាញមន្ទឹល

        គ្រូបង្វឹក​ក្លឹប Chelsea លោក Frank Lampard បានអះអាងថា លោកដឹងពីទីតាំងលេងល្អបំផុតរបស់​ Kai Havertz ហើយថា តួនាទី​របស់​កីឡាករចំណូលថ្មីរូបនេះនឹង​កាន់តែច្បាស់​នៅពេល​កីឡាករ​រូបនេះ​ចាប់ផ្តើម​មាន​សមត្ថភាពលេងពេញលេញ ។

        Kai លេងនៅស្លាបស្តាំ​ អំឡុង​ពេល​បង្ហាញមុខ​លើកដំបូងសម្រាប់ការ​ប្រកួត​ជាមួយ​ក្រុម Brighton ក្រោយមក Kai ​ត្រូវ​បាន​ដាក់ឲ្យ​លេងនៅ​ផ្នែក​កណ្តាល​ អំឡុង​ពេល​ប្រកួត​ចាញ់​ក្រុម Liverpool ២-០ មុន​ពេល​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​តង់​ ខណៈ​លោក Lampard ប្តូរ​ខ្សែការពារម្នាក់ទៀតចូល បន្ទាប់ពីកីឡាករ Andreas Christensen ត្រូវ​បាន​អាជ្ញាកណ្តាល​បណ្តេញចេញ។

        លោក Jamie Carragher មានចម្ងល់​ថា តើ​ Kai អាចនឹងសម្របទៅនឹងប្រព័ន្ធលេងរបស់​ក្រុម Chelsea តាម​របៀប​ណា​ បន្ទាប់ពី​បង្ហាញទម្រង់លេងដ៏អន់។ ប៉ុន្តែ​លោក​ Lampard ដែល​ប្តេជ្ញាចិត្ត​នាំយក​ Kai ដែលមាន​តម្លៃ​៨៩​លានផោនមកក្រុម Chelsea នៅរដូវក្តៅនេះ​គ្មាន​មន្ទិលអំពីតួនាទី​របស់​កីឡាករ​វ័យ​២១​ឆ្នាំរូបនេះនៅ​ក្នុង​ក្រុម​របស់​លោក​ទេ។

        Lampard បាន​និយាយថា “Kai ធ្លាប់លេងនៅ​តំណែងជា​ច្រើន​ក្នុង​អាជីព​ ទាំងលេង៩ លេខ៨ និង​លេខ១០។​ ការងារសំខាន់នៅពេលនេះគឺជួយគាត់ឲ្យ​មាន​សមត្ថភាពពេញលេញ”៕

adverise with khmeread