Liverpool នៅតែចាប់អារម្មណ៍និងកីឡាករ Ismaila Sarr របស់ក្លឹប Watford

        ក្លឹបហង្សក្រហម Liverpool នៅតែ​ចាប់អារម្មណ៍ចង់​ផ្ទេរ​កីឡាករ Ismaila Sarr របស់​ក្លឹប Watford ក្នុង​តម្លៃ​៣៦លានផោន​ ស្របពេលក្លឹបនេះក៏ចង់​ខ្ចីជើង​កីឡាករ Ousmane Dembele ពីក្លឹប Barcelona ផងដែរ។  

        ក្លឹប Liverpool បានផ្ទេរ​កីឡាករ Thiago Alcantara និង Diogo Jota ក្នុងតម្លៃសរុប​៦៥លានផោន​ ប៉ុន្តែ​នៅតែ​ចាប់អារម្មណ៍​ចង់ពង្រឹងក្រុម​បន្ថែម​ទៀត។ភ្នាក់ងាររបស់ Sarr បានជួបជាមួយមន្ត្រីរបស់​ក្លឹប Liverpool រួចហើយ​ ហើយ​មាន​ការ​ព្រមព្រៀង​គ្នា​ជាមួយ​ក្លឹប Watford ដែល​អាចនឹង​ឡើង​ដល់តម្លៃ​៣៦លានផោន​។ កិច្ច​សន្យា​នេះមាន​ប្រាក់ឈ្នួល​១២០​.០០០​ផោន​ក្នុង​មួយសប្តាហ៍​ក៏ត្រូវ​បាន​ពិភាក្សាផងដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​អំពីលក្ខខណ្ឌនៅឡើយ​។

​ក្លឹប Everton និង​ក្លឹប Man Utd បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ២២​ឆ្នាំ​រូបនេះ ហើយ​ក៏មានសេចក្តីរាយការណ៍ថា ក្លឹប Aston Villa ក៏​ចូល​រួម​ប្រជែងផ្ទេរដោយ​សង្ឃឹមថា នឹង​ទទួល​បាន​កីឡាករ​រូបផងដែរ៕

adverise with khmeread