adverise with khmeread 2014 04 11 guidelines for green smoothie consumption optimal health benefits 2 fb 2

ភេសជ្ជៈ​អស្ចារ្យ​ទាំង ២ មុខ​នេះ​សម្រាប់​ជួយ​ភ្នែក​ឱ្យមើល​ឃើញច្បាស់​ល្អ​

​    ​ប្រសិនបើ​លោកអ្នក​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ពិនិត្យ​សុខភាព​ភ្នែក នោះ​គាត់​ច្បាស់​ជា​ណែ​នាំឱ្យ​បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​វីតាមីន A ជាមិនខាន​។

​    ​សំណាងល្អ គេ​មាន​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់ និង​ល្អ​ដល់​សុខភាព​ភ្នែក​ទាំង​២​ខាងក្រោម​នេះ ដែលជា​ប្រភព​នៃ​វីតាមីន A​។

​    ​១. ភេសជ្ជៈ​ទី ១
​    ​- ទឹកក្រូច​ឆ្មា ១ គ្រាប់​
​    ​- ប្រេង​អូ​លីវ​ពីរ​បី​ដំណក់​
​    ​- ស្ពី​ស្ពី​ណា​ច់ (Spinach) មួយ​ក្តាប់ដៃ​
​    ​- អំបិល ១ ចឹប​
​    ​- ការ៉ុត ២ ផ្លែ​
​    ​- ម្ទេស​ហឹរ ១ គ្រាប់​

​    ​គ្រាន់តែ​ក្រឡុក​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា រួច​ចាក់​ដាក់​កែវ​ទទួលទាន​ជាការ​ស្រេច​។ ប្រសិនបើ​លោកអ្នក​ចង់បាន​លទ្ធផល​ឆាប់ សូម​ផឹក​វា​រាល់ថ្ងៃ ដើម្បី​ធ្វើឱ្យ​សុខភាព​ភ្នែក​កាន់តែ​ល្អ​។

​    ​២. រូបមន្ត​ទី ២
​    ​- ចេក ១ ផ្លែ (​ចេក​អ្វី​ក៏បាន​)
​    ​- ទឹកក្រូច​ឆ្មា ១ គ្រាប់​
​    ​- ស្វា​ទុំ ១ ចំណិត​
​    ​- ប៉ោម ១ ចំណិត​
​    ​- ផ្លែ​ផា​សិន ១
​    ​- ទឹក​ប៉ោម ០,២០ លីត្រ​
​    ​- ទឹកក្រូច​ពោធិ៍សាត់ ០,២០ លីត្រ   

​    ​ក្រឡុក​វា​ចូលគ្នា ចាក់​ដាក់​កែវ​ទទួលទាន​ជាការ​ស្រេច​។ ផឹក​បាន​គ្រប់ពេល ផឹក​រាល់ថ្ងៃ​រឹតតែ​ប្រសើរ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់