ចិនប្រកាសលែងបញ្ចេញឧស្ម័នកាបូនបំផ្លាញបរិស្ថាននៅត្រឹមឆ្នាំ២០៦០

លោកប្រធានាធិបតី ស៊ីជីន ពីង បានប្រកាសថា ប្រទេសចិនមានគោលបំណងបំភាយឧស្ម័នកាបូនខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងលែងបញ្ចេញឧស្ម័នកាបូននៅឆ្នាំ២០៦០។

លោក ស៊ី បានគូសបញ្ជាក់អំពីជំហានមួយនេះ នៅពេលនិយាយតាមរយៈវីដេអូអនឡាញទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ការប្រកាសនេះត្រូវបានគេមើលឃើញថាជាជំហានសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ប្រទេសចិនគឺជាប្រភពកាបូនឌីអុកស៊ីតដ៏ធំបំផុតរបស់ពិភពលោក ដែលទទួលខុសត្រូវប្រហែល២៨ភាគរយនៃការបំភាយឧស្ម័នពុលលើពិភពលោក៕ 


 

adverise with khmeread