២០ឆ្នាំសងសឹកក៏មិនទាន់ហួសពេល! ក្មេងប្រុសអាយុ៩ឆ្នាំបោះបង់ការសិក្សាដើម្បីតាមចាប់ឃាតករសម្លាប់ឪពុកខ្លួន

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ពីរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់ក្មេងប្រុសម្នាក់ ដែលបានឃើញការធ្វើឃាតឪពុករបស់ខ្លួនដោយដៃអ្នកជិតខាង នៅពេលដែលគាត់មានអាយុ ៩ ឆ្នាំ ដោយបានចំណាយពេល ១៧ ឆ្នាំដើម្បីតាមចាប់ពិរុទ្ធជនរូបនោះ។

ក្រឡេកទៅមើលវាសនានៃរឿងនេះ នៅថ្ងៃទី៩ សីហា ឆ្នាំ២០០០ Xiang Mingqian បន់កុំឱ្យពេលនោះរូបគេគប់ដុំថ្ម ដែលធ្វើឱ្យមានរឿងរ៉ាវរហូតធ្វើឱ្យឪពុករបស់ខ្លួនត្រូវគេសម្លាប់។ គាត់មានអាយុ៩ឆ្នាំប៉ុណ្ណោះនៅពេលនោះ គាត់បានលេងជាមួយនឹងអ្នកជិតខាងឈ្មោះ Zhang Jun នៅតាមប្រឡាយមួយក្នុងភូមិ Changba សង្កាត់ Zhenxiong។ Zhang Jun បានគប់ដុំថ្មមួយចូលទៅក្នុងភក់ ហើយខ្ទាតចំ Mingqian ដូច្នេះគាត់សម្រេចសងសឹកវិញដោយចោលដុំថ្មធំជាងនេះទៅក្នុងទឹក។ ហើយវាគ្រាន់តែជាល្បែងដែលក្មេងៗលេងជាមួយនឹងគ្នាប៉ុណ្ណោះ ប៉ុន្ដែការឈ្លោះប្រកែកគ្នាបានកើតឡើងរវាងក្មេងទាំងពីរនាក់នោះរហូតដល់មានទំនាស់រវាងគ្រួសារទាំងពីរ និងបណ្ដាលឱ្យសោកនាដកម្មមួយបានកើតឡើង។

បន្ទាប់ពីក្មេងទាំងពីរឈ្លោះគ្នារហូតដល់វ៉ៃគ្នា យាយរបស់ Jun បានមកច្រានក្បាលរបស់ Mingqian ។ បងស្រីច្បងរបស់ Mingqian នៅក្បែរនោះ បានចេញមកដើម្បីមើលថាមានរឿងអីកើតឡើង។ បងស្រីរបស់ Mingqian ឈ្មោះ Xiang Mingxiang ទីបំផុតក៏ត្រូវគ្រួសាររបស់ Zhang Jun វាយដំ និងនៅពេលនាងទៅដល់ផ្ទះ នាងក៏បានប្រាប់ប្ដីរបស់នាងពីរឿងរ៉ាវដែលកើតឡើង។

ឪពុកម្ដាយរបស់ Xiang Mingqian មិនដឹងពីរឿងដែលបានកើតឡើងនោះទេ ដោយសារពួកគាត់ចេញទៅទិញទូរទស្សន៍ថ្មី។ នៅពេលហូបបាយជុំគ្នានៅយប់នោះ ក្មេងប្រុសនោះមិនបានប្រាប់អ្វីទាំងអស់ ប៉ុន្ដែបងស្រីច្បងរបស់ Mingqian បានបង្ខំគាត់ឱ្យនិយាយរឿងស្នាមជាំពេញខ្លួនរបស់នាង។ ភ្លាមៗនោះឪពុករបស់ក្មេងប្រុសនោះឈ្មោះ Xiang Wenzhi បានកាន់ពិលដើម្បីទៅផ្ទះអ្នកជិតខាងនោះ។ មួយសន្ទុះក្រោយមកស្រាប់តែពិលនោះរលត់ភ្លើង ហើយ Mingqian ឮសំឡេងស្រែករបស់ឪពុកខ្លួន ខណៈដែលគាត់ត្រូវសមាជិក
គ្រួសារ Zhang ចាក់ជាច្រើនកាំបិត។ បើទោះជាគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ របួសរបស់ Wenzhi ធ្ងន់ធ្ងរពេក ហើយគ្រូពេទ្យមិនអាចសង្គ្រោះគាត់បានទេ។ Xiang Mingqian បានចងចាំព្រឹត្តិការណ៍នេះក្នុងចិត្តមិនអាចបំភ្លេចបានរហូតមកទល់ពេលនេះ។

នៅពេលនោះគ្រួសាររបស់ Xiang បានដាក់ពាក្យបណ្ដឹងអំពីការសម្លាប់មនុស្សនៅយប់នោះ ប៉ុន្ដែប៉ូលិសទៅកន្លែងកើតហេតុនៅពេលព្រឹកបន្ទាប់។ ពួកគេក៏បានធ្វើការសាកសួរជនសង្ស័យឈ្មោះ Zhang Mouqui ដែលជាឃាតករ ប៉ុន្ដែមិនបានធ្វើការចាប់ខ្លួននោះទេ។ នេះនាំឱ្យឃាតករមានឱកាសរត់គេចខ្លួន ហើយប៉ូលិសបានទម្លាក់ចោលករណីនោះ ដោយសារមិនអាចតាមរកជនសង្ស័យបាន។

Xiang Mingqian ក៏ប្ដេជ្ញាឈប់រៀននៅអាយុ៩ឆ្នាំដើម្បីតាមចាប់អ្នកសម្លាប់ឪពុកខ្លួន ដោយនាំយកភស្ដុតាងតាមខ្លួន និងអត្តសញ្ញាណរបស់ជនសង្ស័យ។ គាត់ធ្វើដំណើររាប់ពាន់គីឡូ គឺដើម្បីតែចាប់ជនសង្ស័យរហូតដល់១៧ឆ្នាំក្រោយមក គាត់ក៏បានព័ត៌មានទាក់ទងនឹងឃាតករធ្វើការនៅរោងចក្រមួយកន្លែងក្នុងទីក្រុង Nan’an។ គាត់បានជួលរថយន្តមួយគ្រឿងដើម្បីឆ្មក់ចាំមើលឃាតករនោះ ហើយទីបំផុតក៏បានរកឃើញ។

នៅថ្ងៃទី១០ តុលា ឆ្នាំ២០១៨ តុលាការទីក្រុង Zhaotong បានរកឃើញ Zhang Mouqui មានកំហុស និងដាក់គុកអស់មួយជីវិត៕ 


 

adverise with khmeread