ការសិក្សារកឃើញថា ពាក់តែរបាំងមុខប្លាស្ទិកមិនអាចការពារពីការឆ្លងកូវីដ១៩បានទេ

ការសិក្សាមួយបានព្រមានថារបាំងមុខប្លាស្ទិកអនុញ្ញាតឱ្យចូលនូវដំណក់ទឹកតូចៗជិត ១០០ ភាគរយដែលបញ្ចេញដោយអ្នកជំងឺកូវីដ១៩។

ការពាក់របាំងមុខប្លាស្ទិកជំនួសឱ្យការពាក់ម៉ាស់ត្រូវបានលើកសរសើរដោយពួកអ្នកជំនាញខាងឧស្សាហកម្មថាផ្តល់ការការពារគ្រប់គ្រាន់ពីវីរុសកូរ៉ូណា។

ហើយរដ្ឋាភិបាលអង់គ្លេសបានណែនាំឱ្យប្រើរបាំងមុខប្លាស្ទិកសម្រាប់ជាងកាត់សក់ ជាងអ៊ុតសក់ ជាងធ្វើក្រចក និងជាងសាក់រូប សម្រាប់ជារបាំងឃាត់ឃាំងរវាងពួកគេនិងអតិថិជន។

ប៉ុន្តែការធ្វើប៉ាន់គំរូមួយបានដាក់ការសង្ស័យលើការអះអាងថាពួកវាមានប្រសិទ្ធភាព បន្ទាប់ពីការសាកល្បងមើលតាមកុំព្យូទ័របានបង្ហាញថាដំណក់ទឹកពីខ្យល់អាកាសជិត ១០០ ភាគរយដែលមានទំហំតូចជាង ៥ មីក្រូម៉ែត្រ ដែលបញ្ចេញនៅពេលនិយាយនិងដកដង្ហើម បានរត់ឆ្លងកាត់ផុតរបាំងនេះចូលទៅមុខមនុស្ស។

អង្គការសុខភាពពិភពលោកថារបាំងមុខអាចការពារពីកូវីដ១៩បាន ទាល់តែពាក់ម៉ាស់ផង រក្សាគម្លាតពីគ្នាផង និងឧស្សាហ៍លាងដៃទៀត៕ ប្រភព ៖ Daily Mail 

adverise with khmeread