បាឡែន ៣៨០ ក្បាលងាប់នៅលើឆ្នេរអូស្ត្រាលី

ត្រីបាឡែនពូជ Pilot ជិត៣៨០ក្បាលត្រូវបានគេអះអាងថាបានងាប់នៅឯឆ្នេររដ្ឋ Tasmania ប្រទេសអូស្ត្រាលី ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងតស៊ូដើម្បីជួយសង្គ្រោះត្រីបាឡែននៅមានជីវិតផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ត្រីបាឡែនកើលនៅឆ្នេរសមុទ្រដ៏ធំបំផុតរបស់ពិភពលោក។

អាជ្ញាធរអូស្ត្រាលីបានបញ្ជាក់ថា សត្វសមុទ្រយក្សទាំងនេះសរុបជាង ៤៧០ក្បាលត្រូវបានរកឃើញនៅព្រឹកថ្ងៃពុធទី២៣កញ្ញា នៅចម្ងាយប្រហែល ៥គីឡូម៉ែត្រភាគខាងត្បូងនៃកំពង់ផែ Macquarie Harbor ដែលជាចំនួនធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

ត្រីបាឡែនប្រហែល ៥០ក្បាលត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមហាសមុទ្រដោយជោគជ័យ ប៉ុន្តែ៣០ក្បាលទៀតដែលនៅរស់នៅតែជាប់នៅលើឆ្នេរខ្សាច់ទឹករាក់មួយនៅឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ Tasmania។

កិច្ចប្រឹងប្រែងស្វែងរកត្រូវបានចាប់ផ្តើមដំបូងកាលពីថ្ងៃចន្ទ បន្ទាប់ពីបាឡែន២៧០ក្បាលត្រូវបានគេប្រទះឃើញកើលក្នុងទឹករាក់កាលពីថ្ងៃចន្ទ៕

adverise with khmeread