ចិននិងអាមេរិកពន្លះគ្នាយ៉ាងសម្បើមដៃនៅមហាសន្និបាតអង្គការសហប្រជាជាតិ

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនបានឈានដល់ចំណុចកំពូលនៅមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានស្តីបន្ទោសប្រទេសចិន ចំពោះការរីករាលដាលនៃមេរោគកូរ៉ូណា។

លោកបានអំពាវនាវឱ្យអង្គការសហប្រជាជាតិចាប់ចិនទទួលខុសត្រូវចំពោះជំងឺរាតត្បាតនេះ។

នៅក្នុងសុន្ទរកថាតាមវីដេអូពីស្រុកចិន ប្រធានាធិបតីស៊ីជិនពីងបាននិយាយថា ប្រទេសរបស់លោក "គ្មានបំណងធ្វើសង្គ្រាមក្តៅឬត្រជាក់ជាមួយប្រទេសណាមួយឡើយ"។

ចំណងទាក់ទងរវាងមហាអំណាចទាំងពីរបានរងការប៉ះទង្គិចនៅច្រើនវិស័យ។

កិច្ចប្រជុំកំពូលនៅឆ្នាំនេះនៅញូវយ៉កត្រូវបានប្រារព្ធធ្វើឡើងតាមវីដេអូស្ទើរតែទាំងអស់ ដោយមេដឹកនាំពិភពលោកបានផ្តល់សុន្ទរកថាដែលបានថតទុកជាមុន។

ទម្រង់ថ្មីនេះមានន័យថាឈុតឆាកភូមិសាស្ត្រនយោបាយមួយចំនួនដែលជាធម្មតាត្រូវបានផ្តល់ជូននៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ គឺអវត្តមាន។ ប្រទេសនីមួយៗត្រូវបានតំណាងដោយប្រតិភូតែម្នាក់ ហើយមានឱកាសតិចតួចសម្រាប់ប្រជាជាតិមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។

ប៉ុន្តែសម្រាប់លោកប្រធានាធិបតីត្រាំ គាត់បានប្រើសុន្ទរកថារបស់គាត់ដើម្បីសរសើរសមិទ្ធផលរបស់គាត់ និងហែកហួរគូប្រជែងរបស់គាត់។

លោកត្រាំនិយាយថា "យើងត្រូវចាប់ប្រទេសដែលព្រលែងមេរោគនេះមកលើពិភពលោក នោះគឺប្រទេសចិន"។

លោកបានបន្ថែមថា "នៅថ្ងៃដំបូងៗនៃការផ្ទុះមេរោគ ចិនបានបិទការធ្វើដំណើរក្នុងស្រុក តែព្រលែងជើងហោះហើរពីចិនទៅចម្លងមេរោគជុំវិញពិភពលោក។ ចិនថ្កោលទោសបម្រាមធ្វើដំណើររបស់ខ្ញុំលើប្រទេសពួកគេ សូម្បីពេលដែលពួកគេលុបចោលជើងហោះហើរក្នុងស្រុកនិងរាំងខ្ទប់ពលរដ្ឋនៅក្នុងផ្ទះពួកគេ"។ 

លោកត្រាំ ដែលការដោះស្រាយរបស់គាត់លើមេរោគកូរ៉ូណារងការរិះគន់ខ្លាំងពេលការបោះឆ្នោតជិតមកដល់ ជាញឹកញយបានចោទចិនថាលាក់បាំងប្រភពដើមនៃមេរោគ ដោយនិយាយថា ចិនគួរតែអាចបញ្ឈប់មេរោគនេះបាន តែមិនព្រមបញ្ឈប់។ ចិនហៅការវាយប្រហារនេះថាជាការមួលបង្កាច់គ្មានមូលដ្ឋាន៕ ប្រភព ៖ BBC 

adverise with khmeread

អ្នកនឹងចូលចិត្ត