adverise with khmeread Cocbutter 600x314

មិនគួរ​ឱ្យ​ជឿ​! ខ្ទិះដូង​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ម្លឹ​ង​ដល់​សុខភាព​

​    ​ប្រេងដូង​មាន​អត្ថប្រយោជន៍​សុខភាព​ជាច្រើន ប៉ុន្តែ​ខ្ទិះដូង​រឹត​តែមាន​ប្រយោជន៍​ជាង​ប្រេងដូង​ទៅទៀត​។ ខ្ទិះដូង​អាចដាក់​លាយ​ជាមួយ​កាហ្វេ លាប​លើ​នំប៉័ង និង​យកទៅ​ធ្វើ​អ្វីៗ​ជាច្រើន​របៀប​ទៀត​។ មួយវិញទៀត ខ្ទិះដូង​សម្បូរ​ទៅដោយ​ជាតិ​ដែក ម៉ាញ៉េ​ស្យ៉ូ​ម ប៉ូ​តា​ស្យ៉ូ​ម និង​កាក​សរសៃ​ហ្វា​យ​បឺ ដែលជា​កត្តា​រួមផ្សំ​ជួយ​ឱ្យ​សុខ​ភាពល្អ​។  

​    ​អត្ថប្រយោជន៍​ដែល​ខ្ទិះ​ដល់​ផ្តល់​ឱ្យដល់​សុខភាព​មាន​ដូចខាងក្រោម​៖
​    ​- ជួយ​សម្រក​ទម្ងន់ (​លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ស្រក​ទម្ងន់​ត្រឹមតែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ប្រសិនបើ​ទទួលទាន ២ ស្លាបព្រា​រៀងរាល់ថ្ងៃ​)​។
​    ​- ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ (​ជាតិ​អាស៊ីត​ក្នុង​ខ្ទិះដូង​ជា​អ្នកប្រឆាំង​ផ្សិត និង​វីរុស​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​និង​ជា​អ្នក​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​)​។
​    ​- ការពារ​ស្បែក (​ខ្ទិះដូង​ជួយ​ពង្រឹង​ជាលិកា​ស្បែក រក្សា​សំណើម​របស់​ស្បែក និង​រក្សា​ភាព​តឹង​ណែន​របស់​ស្បែក​)​។​
​    ​- រក្សា​ស្ថេរភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

​    ​លោកអ្នក​អាច​ទទួលទាន​វា​រាល់ថ្ងៃ​ឱ្យបាន​យ៉ាងតិច ១ ទៅ ២ ស្លាបព្រា​បាយ ដើម្បី​រក្សា​សុខភាព​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់