ផ្ទុះឆេះម៉ាស៊ីនដកដង្ហើមនៅមន្ទីរពេទ្យមួយផ្ទុកទៅដោយអ្នកជំងឺកូវីដ១៩នៅឥណ្ឌា

រូបភាពកាមេរ៉ាសុវត្ថិភាពបង្ហាញយ៉ាងច្បាស់នូវបុគ្គលិកកូវីដ១៩បានបង្កើតសកម្មភាព ដើម្បីជម្លៀសអ្នកជំងឺកូរ៉ូណា បន្ទាប់ពីម៉ាស៊ីនដកដង្ហើមបានឆាបឆេះ។

អ្វីៗអាចបញ្ចប់ដោយសោកនាដកម្មបន្ទាប់ពីម៉ាស៊ីនដកដង្ហើមដំណើរការខុសប្រក្រតីបានឆាបឆេះនៅមន្ទីរពេទ្យ SSG ក្នុងទីក្រុង Vadodara ភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃទី ៨ ខែកញ្ញា។

ប៉ុន្តែពេទ្យដែលគិតយ៉ាងរហ័សចំនួន ៤ នាក់ត្រូវបានគេថ្លែងអំណរគុណដែលបានជួយសង្គ្រោះអ្នកជំងឺក្នុងថ្ងៃនោះ ហើយគ្មាននរណាម្នាក់រងរបួសដោយសារអគ្គីភ័យនោះទេ។

វីដេអូនោះបង្ហាញពីបុគ្គលិកពេទ្យសង្គ្រោះអ្នកជំងឺដែលនៅជិតបំផុតនៃម៉ាស៊ីនដកដង្ហើម បន្ទាប់ពីមានមានអគ្គីភ័យឆាបឆេះនៅម៉ោង ៩ និង ៤៥ នាទីយប់៕

 

adverise with khmeread