ជាងផ្សាដែកធ្វេសប្រហែសធ្លាក់កម្ទេចធូបបង្កឱ្យឆេះដំបូលភោជនីយដ្ឋានអិនប្រាំបី (N8)

ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យកើតឡើងនៅភោជនីយដ្ឋាន អិនប្រាំបី (N8) ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថៃ្ងពុធទី២៣ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលមកពីជាងផ្សាដែកធ្វេសប្រហែសធ្លាក់កម្ទេចធូបបង្កឱ្យឆេះ។

សមត្ថកិច្ចនិយាយថា ម្ចាស់ហាងឈ្មោះ Lim Kian Wei Desmond ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិសិង្ហបូរី មុខរបរជាម្ចាស់ភោជនីយដ្ឋាន អិនប្រាំបី (N8)។ មូលហេតុជាងផ្សាដំបូលដែកធ្វើឱ្យធ្លាក់កំទេចធូបផ្សាដែកបង្កជាអគ្គិភ័យកើតឡើង។ អការដែលឆេះសង់ពីថ្មបេតុងទំហំ១៥ម៉ែត្រគុណនឹង២៥ម៉ែត្រ បណ្តាលឱ្យឆេះដំបូលអគារភោជនីយដ្ឋានសង់ពីដែកប្រក់ស័ង្កសី ទំហំ១៥ម៉ែត្រគុណនឹង២០ម៉ែត្រ អស់ទាំងស្រុងតែពុំ បណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍រួមមាន រថយន្តការិយាល័យអគ្គិភ័យ​ចំនួន​១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើនឹង៤១ម៉ែត្រគូប, រថយន្តជំនួយមាន រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡានស្មើនឹង ១២ម៉ែត្រគូប,រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យា៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង១២ម៉ែត្រគូប។

សរុបរថយន្តអគ្គិភ័យដែលចូលរួមក្នុងកិច្ចប្រតិបត្តិការពន្លត់ទាំងអស់មានចំនួន២៦គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១៦ឡានស្មើនឹង៨១ម៉ែត្រគូប ហើយបានពន្លត់ចប់​នៅម៉ោង​៥និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕


 

adverise with khmeread