កុមារាអាយុ១៥ឆ្នាំចាប់រំលោភសេពសន្ថវៈលើអនីតិជនអាយុ៧ឆ្នាំត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ មានករណីកុមារាអាយុ១៥ឆ្នាំចាប់រំលោភសេពសន្ថវៈលើអនីតិជន អាយុ៧ឆ្នាំ នៅដីឡូត៍គ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី២៣កញ្ញាឆ្នាំ២០២០ ម៉ោង១២និង៣០នាទីហើយត្រូវប៉ូលិសឃាត់ខ្លួនចាត់ការតាមនីតិវិធី។

សមត្ថកិច្ចនិយាយថា កុមារីរងគ្រោះឆ្នាំកំណើត ២០១៣ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ច.វ.ឡ. ភេទប្រុស (ឆ្នាំកំណើត ២០០៥) ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុកុមារីរងគ្រោះ និងជនសង្ស័យនាំគ្នារត់លេងនៅចំណុចកើតហេតុ ពេលនោះជនសង្ស័យក៏នាំកុមារីរងគ្រោះទៅលេងនៅក្រោមដើមឈើដោយមានសភាពស្ងាត់ជនសង្ស័យ ក៏ចាប់កុមារីរងគ្រោះផ្តួលទៅលើដីលាត់ជើងខោកុមារីងរគ្រោះឡើង រួចជនសង្ស័យយកប្រដាប់ភេទដាក់ចូលប្រដាប់ភេទកុមារីរងគ្រោះ បានបន្តិចកុមារីរងគ្រោះឈឺ ក៏ស្រែក រួចជនសង្ស័យក៏ងើបដើរគេចចេញបាត់។ 

បន្ទាប់មកកុមារីរងគ្រោះក៏យំដើរមកផ្ទះនិយាយរឿងហេតុទាំងអស់ប្រាប់ជីដូន រួចជីដូនក៏ពិនិត្យមើលប្រដាប់ភេទកុមារីរងគ្រោះឃើញរលាត់ឡើងក្រហម ក៏នាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍និរោធ។ រហូតដល់ម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិខាងលើ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕


 

adverise with khmeread