គ្រូបង្វឹកលោក David Moyes និងកីឡាករពីររូបផ្សេងទៀតរបស់ក្លឹប West Ham តេស្តិវជ្ជមានវីរុសកូវីដ១៩

        កាលពីយប់ថ្ងៃអង្គារ៍ វិស័យបាល់ទាង់​អង់គ្លេស​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ជាថ្មីទៀត​ដោយ​សារវីរុសកូវីដ​ ១៩ បន្ទាប់ពី​លោក David Moyes និង​កីឡាករ​ពីរ​រូប​ផ្សេងទៀត​របស់​ក្លឹប West Ham តេស្តេវិជ្ជមាន​វីរុស​នេះ។

        អ្នក​ទាំងបី​ត្រូវ​បាន​បញ្ចូន​ទៅ​ផ្ទះ​នៅមុន​ការ​ប្រកួត​ជាមួយ​ក្រុម Hull ក្នុង​ក្របខណ្ឌ Carabao Cup ប៉ុន្តែ​ការប្រកួតនៅ​តែ​ដំណើរ​ការ​ទៅ​មុខ​ ស្របពេល​ក្រុម West Ham ឈ្នះ​ក្នុង​លទ្ធផល​៥-១។

        លោក Moyes ខ្សែការពារ Issa Diop និង​ខ្សែបម្រើ Josh Cullen បាន​ចាកចេញពី​ទីលាន​ប្រកួត​ បន្ទាប់ពី​ទទួល​លទ្ធផល​តេស្ត​របស់ខ្លួន​ប្រហែល៤៥​នាទីមុន​ពេលចាប់​ផ្តើមការប្រកួត។

        ប៉ុន្តែ​ក្របខណ្ឌបាល់ទាត់នេះ​មិន​បានបញ្ជាក់​ពីអ្វីដែលកំពុង​កើត​ឡើង​ទេ​រហូត​ដល់​ពាក់កណ្តាល​តង់ទី​២​៕

adverise with khmeread