Kevid de Bruyne: ក្រុម Man City នឹងប្រជែងដើម្បីដណ្តើមយកពានពីក្រុម Liverpool

        កីឡាករឆ្នើម Kevin De Bruyne បាន​ព្រមាន​ថា ក្រុម Man City នឹងតាម​ប្រជែងជាមួយ​ក្រុម Liverpool ដើម្បី​លើកពាន​ជើង​ឯក​ក្របខណ្ឌ EPL​ ជាថ្មី បន្ទាប់ពីក្រុម Liverpool ​របស់​លោក Jurgen Klopp បានគ្រងតំណែង​ជើង​ឯក​កាលពីរដូវកាល​មុន ដោយ​ទម្លាក់ក្រុម City ដែល​បានលើកពាន​ជើង​ឯកនេះ​បី​រដូវកាល​ជាប់គ្នា​នោះ​។

        បន្ទាប់ពី​បាន​ទស្សនា​ការ​ប្រកួត​ក្រុម Liverpool ឈ្នះ​ពីរប្រកួត​បើក​ឆាក​មក ក្រុម​ City បាន​ឆ្លើយ​តប​វិញ​ដោយ​យក​ឈ្នះ​ក្រុម Wolves ៣-១​។ បន្ទាប់ពី​ធ្វើ​មិន​បាន​ល្អនៅ​តង់​ទី​១ កីឡាករ De Bruyne និង​ Phil Foden រកបាន​ម្នាក់​មួយគ្រាប់​ជួយ​ក្រុម​របស់​លោក Pep Guardiola យក​ឈ្នះ​ការ​ប្រកួត​នេះ។

        ថ្លែងក្រោយ​ការ​ប្រកួត​នេះ De Bruyne បាន​បង្ហើបប្រាប់​ថា មិត្ត​រួម​ក្រុម​ដឹងថា ត្រូវ​តែ​លេងលឿនៗ ដើម្បី​ឆក់យកឱកាស​។ ហើយយើងចង់​ប្រជែង​ជាមួយ​ក្រុម Liverpool ​”៕

adverise with khmeread